**ឯកអគ្គរាជទូតកម្ពុជា និងទូតរ៉ូម៉ានី ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចប្រធានរដ្ឋសភាកម្ពុជា ចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់**ឧបនាយករដ្ឋមន្ត្រី ស សុខា សន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាព**កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល**ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ លោក KUSUNOKI RISEEI, ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខ្មែរនៅជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន (NPO) ចូលជួបសម្ដែងការគួរសម**បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) នៅអគារខុនដូរ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ**អ៉ីរ៉ង់ នឹងមិនមានកិច្ចចរចានុយក្លេអ៊ែរថ្មីជាមួយអាមេរិកនោះទេ ប្រសិនបើនៅតែមានលក្ខខណ្ឌឱ្យតេហេរ៉ង់ បោះបង់ចោលសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន**ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើង៥,២ភាគរយ នៅក្នុងត្រីមាសទី២**សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស**អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ**ក្រសួងអប់រំ ប្រកាសស្តីពីការបង្កើតសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត**ព្រះមហាក្សត្រ ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន២៥ រូប**អំពើហិង្សានៅភាគខាងត្បូងរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើង បន្ទាប់ពីការព្យួរតំណែងរបស់នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ឈិនៈវ័ត **លោក Wang Yi បាននិយាយថាទីក្រុងប៉េកាំង និងទីក្រុងញូវដែលី គួរតែរួមគ្នាឆ្ពោះទៅរកការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)**ឯកឧត្ដម រិន វីរៈ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិអប់រំដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី១ ក្នុងខែកក្កដា**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធអគារ និងចម្អិនអាហារជូនលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាមត្តេយ្យសិក្សាជីផុច**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**លោក Xi Jinping ជួបសន្ទនាជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី

ដំណាំមៀនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យ នាំចេញទៅកាន់ប្រទេសចិន

នាថ្ងៃទី៧ ខែកញ្ញា យោងតាមបញ្ជីរាយឈ្មោះចម្ការនិងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន ដែលចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន (សូមចូលទៅកាន់តំណភ្ជាប់
http://dzs.customs.gov.cn/dzs/2747042/3995819/sg38/3974291/index.html )បានឱ្យដឹងថា ក្នុងបញ្ជីរាយឈ្មោះខាងលើបានបន្ថែម ឈ្មោះចម្ការនិងរោងចក្រវេចខ្ចប់ផ្លែមៀនកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន មានន័យថាដំណាំមៀនកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុងក្នុងការនាំចេញទៅកាន់ប្រទេសចិន និងអាចនាំចេញទៅទីផ្សារចិនបាន។

នាលើកនេះ ចម្ការផ្លែឈើដែលបានចុះបញ្ជីចំនួន៧៤កន្លែង និង រោងចក្រវេចខ្ចប់ចំនួន៨កន្លែង ត្រូវបានអនុញ្ញាតដោយភាគីចិនក្នុងការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិន។ លើសពីនេះ ចម្ការដំណាំស្វាយចំនួន៧៥កន្លែង និង រោងចក្រវេចខ្ចប់ដំណាំស្វាយចំនួន២កន្លែងផ្សេងទៀតក៏ត្រូវបានបន្ថែមផងដែរ។

ចាប់តាំងពីដើមឆ្នាំ២០២២នេះមក ភាគីចិនបានបង្កើតទម្រង់ការងារថ្មី និងបានបញ្ចប់ការវាយតម្លៃហានិភ័យលើត្រីប្រា ដំណាំពោត និងដំណាំមៀននៅកម្ពុជាយ៉ាងមានប្រសិទ្ធភាពដោយតាមរយៈវីដេអូ។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើធំៗចំនួន៣ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិនរួមមានដំណាំចេក ស្វាយ និងមៀន ៕

អត្ថបទដែលជាប់ទាក់ទង