**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឧត្តមសេនីយ៍ឯក ពៅ ហេង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូនដល់ នាយទាហាន បញ្ជាការដ្ឋានយោធភូមិភាគទី៤

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូនដល់ នាយទាហាន បញ្ជាការដ្ឋានយោធភូមិភាគទី៤។

នៅក្នុងសេចក្តីសម្រេចស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ និងការតំឡើងឋានន្តរសក្តិយោធិនចំណុះ បញ្ជាការរដ្ឋានយោធភូមិភាគទី៤ ចំនួន ៧៤នាក់។ ប្រកាស់តែងតាំងមុខងារជា នាយរងការិយាល័យ ចំនួន ៥នាក់ និងបំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ឯកចំនួន ៣នាក់ ថ្នាក់អនុសេនីយ៍ទោចំនួន ៩នាក់ ថ្នាក់អនុសេនីយ៍ត្រីចំនួន ៣២នាក់ និងថ្នាក់នាយចំណង់ចំនួន ២៥នាក់ ។

ក្នុងនោះដែរ ឯកឧត្តម មេបញ្ជាការ មានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍ប្រែប្រួលលើខែ្សបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានទទួលជ្រាប និងក្រើនរម្លឹកដល់យោធិនគ្រប់រូប ត្រូវគោរព និងប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ចំពោះច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងត្រូវគោរព អនុវត្តឱ្យបានត្រឹមត្រូវតាមបទបញ្ញត្តិ បទវិន័យ និងបទបញ្ជាផ្សេងៗរបស់កងទ័ព ។

ឯកឧត្តម មេបញ្ជាការ ក៏បានលើកឡើង និងសង្កត់ធ្ងន់អំពីភារកិច្ចចំពោះមុខដែលថ្នាក់លើបានដាក់ជូន ត្រូវបង្កើនការយកចិត្តទុកដាក់ សហការគ្នាអនុវត្តតាមមុខនាទីរបស់ខ្លួនម្នាក់ៗក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបានជោគជ័យតាមផែនការកំណត់ ចូលរួមការងារកសាងអង្គភាព ការងារបង្កបង្កើនផល និងត្រៀមកម្លាំងជួយអន្តរាគមន៍សម្រាប់ថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង ក្នុងការចល័តចុះជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឱ្យបានទាន់ពេលវេលា។

ឯកឧត្តម មេបញ្ជាការ បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់យោធិនទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញគ្រប់ភារកិច្ចយ៉ាងម៉ឺងម៉ាត់ ខិតខំពុះពារជម្នះរាល់ឧបសគ្គ រហូតសម្រេចបាននូវស្នាដៃ សមិទ្ធិផលនានា គួរឱ្យកត់សំគាល់កន្លងមក និងបានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមបន្តការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបន្ថែមទៀត នូវរាល់ការងារកសាង និងគោរពបទបញ្ជារបស់ថ្នាក់លើ ដើម្បីធានាបាននូវឯករាជ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព និងស្ថិរភាព ជូនជាតិ មាតុភូមិ ព្រមទាំងសូមជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហានទងអស់ សូមឱ្យចៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង