**ឯកអគ្គរាជទូតកម្ពុជា និងទូតរ៉ូម៉ានី ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចប្រធានរដ្ឋសភាកម្ពុជា ចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់**ឧបនាយករដ្ឋមន្ត្រី ស សុខា សន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាព**កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល**ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ លោក KUSUNOKI RISEEI, ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខ្មែរនៅជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន (NPO) ចូលជួបសម្ដែងការគួរសម**បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) នៅអគារខុនដូរ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ**អ៉ីរ៉ង់ នឹងមិនមានកិច្ចចរចានុយក្លេអ៊ែរថ្មីជាមួយអាមេរិកនោះទេ ប្រសិនបើនៅតែមានលក្ខខណ្ឌឱ្យតេហេរ៉ង់ បោះបង់ចោលសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន**ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើង៥,២ភាគរយ នៅក្នុងត្រីមាសទី២**សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស**អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ**ក្រសួងអប់រំ ប្រកាសស្តីពីការបង្កើតសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត**ព្រះមហាក្សត្រ ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន២៥ រូប**អំពើហិង្សានៅភាគខាងត្បូងរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើង បន្ទាប់ពីការព្យួរតំណែងរបស់នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ឈិនៈវ័ត **លោក Wang Yi បាននិយាយថាទីក្រុងប៉េកាំង និងទីក្រុងញូវដែលី គួរតែរួមគ្នាឆ្ពោះទៅរកការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)**ឯកឧត្ដម រិន វីរៈ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិអប់រំដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី១ ក្នុងខែកក្កដា**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធអគារ និងចម្អិនអាហារជូនលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាមត្តេយ្យសិក្សាជីផុច**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**លោក Xi Jinping ជួបសន្ទនាជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី

សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្នុងពិធីនេះដែរក៏មានចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបេសកម្មពិសេស ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកជំទាវអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមសន្ដិបណ្ឌិត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គនាយក ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានជំនាញ ឯកឧត្ដម អភិបាលរង តំណាងឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្ដម អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី កងកម្លាំងនគរបាល និង ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញឡើងអានសុន្ទរកថា ស្វាគមន៍ពិធីសម្ភោធសមិទ្ធផលថ្មី អំពីប្រវត្តិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រចនាសម្ព័ន្ធ ស្ថានភាព និងការសាងសង់ ប្រភពថវិកាសម្រាប់ចំណាយលើការសាងសង់ លទ្ធផលសង្ខេបនៃកិច្ចប្រតិបត្តិការ បញ្ហាប្រឈម ទិសដៅបន្ត និងការប្តេជ្ញាចិត្ត ដើម្បីខិតខំបន្ថែមទៀតក្នុងការដឹកនាំកងកម្លាំងនគរបាលរាជធានីភ្នំពេញ ធានាការពារសុខសន្តិភាព ធានាឲ្យបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ស្មោះត្រង់ បម្រើជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងបម្រេីប្រជាពលរដ្ឋប្រកបដោយគុណធម៌ ភក្តីភាព និងមនសិការវិជ្ជាជីវ: ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ សម្តេចក្រឡោហោម បានអញ្ជេីញមានប្រសាសន៍កោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែលបានកៀរគរថវិកា ដោយជួយឧបត្ថម្ភគាំទ្រ ពីសប្បុរសជនជាតិ អន្តរជាតិ រហូតដល់ការសម្រេចសាងសង់ ១០០% ក៏ដូចជាការកោតសរសើរដល់កងកម្លាំងទាំងអស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្យ៉ាងវិញទៀតសម្តេចក៏បានកោតសរសើរដល់ការគ្រប់គ្រងដឹកនាំបញ្ជាកម្លាំងបានយ៉ាងល្អ ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ គណប្រតិភូជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋរស់នៅភូមិសាស្ត្ររាជធានីភ្នំពេញ ។

ជាមួយនោះដែរសម្តេចបានផ្តល់មតិដឹកនាំ និងណែនាំល្អៗជាច្រើនដល់អជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ក្នុងការយកចិត្តទុកដាក់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឲ្យបានទាន់ពេលវេលា ផ្តល់សេវាចាំបាច់ដល់ប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ។

មុននឹងបញ្ចប់សម្តេចក៏បានអញ្ជើញបំពាក់មេដាយ និងប្រគល់បណ្ណសរសើរ ជូនដល់សប្បុរសជនជាតិ អន្តរជាតិ ដែលបានជួយឧបត្ថម្ភជាថវិកាដើម្បីរួមចំណែកក្នុងការសាងសង់អគារស្នងការថ្មីនេះ និងបានចែកអំណោយដល់និវត្តន៍ជនចំនួន ១១០នាក់ផងដែរ ។

ជាកិច្ចបញ្ចប់សម្តេច និងគណ:អធិបតី បានអញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបានអញ្ជើញទស្សនាពិពណ៌ជុំវិញស្នងការដ្ឋាន និងកន្លែងធ្វើការរបស់មន្ត្រីតាមជាន់នីមួយៗ ៕

អត្ថបទដែលជាប់ទាក់ទង