សម្ដេច ហេង សំរិន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាម និងឡាវ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាម នៅឡាវ ដើម្បីពង្រឹងពង្រីកចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ របស់កម្ពុជានិងប្រទេសទាំងពីរ។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ និងបន្តទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៕