**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញពិនិត្យការចាប់ផ្ដើមកសាងអគារមណ្ឌលសំចតថ្មីជំនួយរដ្ឋាភិបាលថៃនៅក្រុងប៉ោយប៉ែត

 

ភ្នំពេញ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារ និងប្រតិភូ នោថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២២នេះ អមដំណើរដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារខេត្ត លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកស្រីឈា ម៉ានីត នាយិកាមណ្ឌលសំចត ព្រមទាំងតំណាងវិស្វករនិងទីប្រឹក្សាបច្ចេសទេសក្រុមហ៊ុនសាងសង់របស់ថៃ បានអញ្ជើញចុះត្រួតពិនិត្យការងារនៅមណ្ឌលសំចតនិងដំណើរការការដ្ឋាន សាងសង់អគារចំនួន៥ថ្មីនៃមណ្ឌលសំចតក្រោមជំនួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលមានតម្លៃជិត១,៥លានដុល្លាអាមេរិក នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម វង សូត បានពិនិត្យនិងកោតសរសើរមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាអាជ្ញាធរដែនដី អង្គការ សមាគមក្រៅរដ្ឋាភិបាលនានា ព្រមទាំងមណ្ឌលសំចតដែលបានខិតខំបំពេញការងារទទួលនិងផ្តល់សេវានានាដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃនិងប្រទេសឯទៀត ទាំងក្នុងកាល:ទេស:ដ៏លំបាកនិងងាយស្រួលកន្លងមកដល់បច្ចុប្បន្ន ។

លោក ផៃ រ៉ូត វិស្វករថៃ និងទីប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុនថៃបានរាយការណ៍ជូនឯកឧត្តម រដ្ឋមន្ត្រីនូវដំណើរការសាងសង់មណ្ឌលសំចតថ្មីនៅទល់មុខទីតាំងចាស់។ក្នុងនោះទីតាំងការដ្ឋានបានពង្រាប ទីលាន ចាក់ដី ធ្វើរបងព័ទ្ធការដ្ឋាន បុកជើងសសរបាន៣០%ហើយ។ប្រសិនបើគ្មានអ្វីប្រែប្រួលឬឧបសគ្គទេ គម្រោងសាងសង់នឹងរួចរាល់តាមផែនការ(ថ្ងៃទី១៥សីហាឆ្នាំ២០២២-១៥សីហាឆ្នាំ២០២៣ ) ។

ជាមួយនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ជំនួយឥតសំណងកសាងមណ្ឌលសំចតថ្មីអោយមានលក្ខណ:សមស្រប ទំនើបនិងមានស្តង់ដាអន្តរជាតិសម្រាប់ទទួលពលករនិសន្តប្រវេសន៍កម្ពុជានេះនិងអរគុណ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខុមាលសង្គមថៃ ឯកឧត្តម ពិនយ៉ារ៉ាក់ ពូនសាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាដែល បានខិតខំសម្របសម្រួលនូវការផ្តល់ជំនួយនេះនិងបានចុះអនុស្សារណ:យោគយល់គ្នា កន្លងមកថ្មីៗនេះ ។

ទន្ទឹមនោះក៏ថ្លែងអំណរគុណចំពោះឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំនិងចាត់តាំងអោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដែលបានសម្របសម្រួលអោយពលរដ្ឋ២គ្រួសារចុងក្រោយដែលសាងសង់និងរស់នៅលើដីរដ្ឋនៃគម្រោងនេះបានចាកចេញដោយស្ម័គ្រចិត្ត ។

នាឱកាសនោះដែរ លោកស្រីឈា ម៉ានីត នាយិកាមណ្ឌលសំចត អោយដឹងថា យោងអនុស្សា រណៈយោគយល់គ្នារវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារនិងស្ថានទូតថៃប្រចាំកម្ពុជា ជំនួយសាងសង់មណ្ឌលសំចតថ្មីនេះត្រូវចាប់ផ្តើមពីថ្ងៃទី១៥ខែសីហាឆ្នាំ២០២២ និងគ្រោងបញ្ចប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ។

លោកស្រីបញ្ជាក់ថា គម្រោងសាងសង់មណ្ឌលសំចតថ្មីខេត្តបន្ទាយមានជ័យស្ថិតជិតព្រំដែននាក្រុងប៉ោយប៉ែតនេះ ត្រូវសង់លើផ្ទៃដីជិត១ហិចតា ដែលមាន៥អគារ ដូចជា ៖១-អគារជនរងគ្រោះ បុរស១ ខ្នង ។២-អគារជនរងគ្រោះស្ត្រី១ ខ្នង ។៣- អគាររដ្ឋបាល១ខ្នង ។៤-អគារអាហារដ្ឋាន១ខ្នង ។និង៥- អគារបណ្តុះបណ្តាលអាជីពរួម១ខ្នង ។ហើយគ្រោងចំណាយថវិកាជំនួយឥតសំណងរាជរដ្ឋាភិបាលថៃចំនួនជាង១,៤លានដុល្លាសរអា ។នាបច្ចុប្បន្ន ស្ថានភាពពលករនិសន្តរប្រវេសន៍មាតុភូមិនិវត្តន៍មានភាពធូរស្រាលដោយចូលមកក្នុងមណ្ឌលសំចតនេះមានតែប្រមាណ៥នាក់/ថ្ងៃ ។ចំពោះកិច្ចសហការមានជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដូចជា :អង្គការរតន:អន្តរជាតិ និសន្តប្រវេសន៍អន្តរជាតិ(IOM), យូនីសហ្វ(UNICEF ), សាម៉ារីតាន់ ភឺស(Samaritan Purse ),3PC , គ្រួសារថ្មី, តំណក់ទឹក,ភឿនៗអារញ្ញាប្រាថេត ។ចំពោះមុខ មណ្ឌលបាននឹងកំពុងផ្តល់សែវាជាអាហារសម្រន់ សុខភាពបឋម បណ្តុះបណ្តាលវិជ្ជាជីវ:៥ ជំនាញ ។ តែខ្វះខាតខ្លាំងថវិកាសម្រាប់ពលករធ្វើដំណើរវវិលទៅផ្ទះនិងសហគមន៍វិញ៕

អត្ថបទដែលជាប់ទាក់ទង