**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋមន្រ្តីសេដ្ឋកិច្ចអូស្រ្តាលី នឹងដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ចាប់ពីថ្ងៃ១១-១៨ កញ្ញា

ភ្នំពេញ៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ចាប់ពីថ្ងៃ១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

នៅមុនការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអូស្ត្រាលី មន្ត្រីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានជួបពិភាក្សាអំពីផែនការការពារសន្តិសុខជាមួយមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចប្រជុំអំពីផែនការការពារសន្តិសុខជូនរដ្ឋមន្ត្រីសេដ្ឋកិច្ចអូស្ត្រាលី ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបវាលជាតិ (ទទួលផែន) និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស ដោយមានការចូលរួមពីមន្ត្រីស្ថានទូតមានដូចជា៖ លោក Ryan Tierney ទីប្រឹក្សាស្ថានទូត លោកស្រី Amber Cernovs លេខាទី១ និងមន្រ្តីសម្របសម្រួលដំណើរទស្សនកិច្ចនិងលោក Keo Savon ប្រធានប្រត្តិបត្តិ។

កិច្ចជំនួបបានពិភាក្សាទៅលើការងារការពារសន្តិសុខ សុវត្ថិភាព ក្នុងអំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ ដែលជារដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី នឹងត្រូវមកទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ចាប់ពីថ្ងៃ១១ ដល់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ។

សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន ដោយមានការចូលរួមពីដៃគូសន្ទនារបស់អាស៊ានផងដែរ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងរីសត សុខាសៀមរាប (Sokha Siem Reap Resort & Convention Center) នៅក្នុងក្រុងសៀមរាប ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

ក្រសួងពាណិជ្ជកម្មបានប្រកាសឱ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលយកតួនាទី ជាប្រធានអាស៊ានជាលើកទី៣ ដែលស្ថិតនៅក្រោមមូលបទ ស្តីពី “ការដោះស្រាយ បញ្ហាប្រឈមរួមគ្នារបស់អាស៊ាន”។ នៅចំណុចស្នូលសំខាន់ នៃមូលបទនេះ កម្ពុជា មានបំណងពន្លឿន និងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួម របស់អាស៊ាន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវដំណើរការ ក្នុងតំបន់ និងសកលលោក និងការងើបឡើងវិញ កាន់តែខ្លាំងឡើងពីជំងឺកូវីដ-១៩ ដែលនឹងមានបរិយាប័ន្ន ការប្រកួតប្រជែង ភាពអត់ធន់ ចីរភាព និងសមភាព។

ដើម្បីអាចសម្រេចបាននូវការវិវត្តរីកចម្រើនថែមទៀត នៅក្រោមសសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងជាតិ សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Sokha Siem Reap Resort & Convention Center ខេត្តសៀមរាប។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដែលនៅក្នុងអំឡុងពេលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមធ្វើជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំនេះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច កម្ពុជា–ឡាវ–មីយ៉ាន់ម៉ា–វៀតណាម កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច មេគង្គ-ជប៉ុន និងកិច្ចពិគ្រោះយោបល់ដទៃទៀត រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងដៃគូសន្ទនាអាស៊ាន នឹងរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចប្រជុំពិគ្រោះយោបល់នេះ រួមមាន កិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសឥណ្ឌា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសកាណាដា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណរដ្ឋកូរ៉ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសចិន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូក និង៣ប្រទេស រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងហុងកុងនៃប្រទេសចិន រដ្ឋមន្ដ្រីនៃភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយថ្នាក់តំបន់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសជប៉ុន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអង់គ្លេស រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហភាពអឺរ៉ុប។

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សាអំពីការវិវត្តរីកចម្រើនសមាហរណកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលរួមទាំង សមិទ្ធផលសេដ្ឋកិច្ច អាទិភាពរបស់កម្ពុជា ការងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយពីជំងឺកូវីដ-១៩ ទំនាក់ទំនងសេដ្ឋកិច្ចក្រៅតំបន់របស់អាស៊ាន ពាក្យស្នើសុំចូល ជាសមាជិកអាស៊ានរបស់ ប្រទេសទីម័រឡេស្ទ និងបញ្ហាពហុភាគី និងតំបន់ ផ្សេងៗទៀតជាដើម។

ក្រសួងពាណិជ្ជកម្មកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ នឹងអាចចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងរាយការណ៍អំពីសារៈសំខាន់ នៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង