**ព្រះមហាក្សត្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រទានពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជាកិត្តិយសជូន ឯកឧត្តម ស៊ី ជីនពីង**ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា**ក្រសួងការងារ៖ ពលករខ្មែរម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីនៅថៃ**កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារចំនួន៣៧**កម្ពុជា និងចិនសម្ពោធកម្មវិធី «ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មុនជំនួបទ្វេភាគី នៅវិមានសន្តិភាព**សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតីចិន នៅវិមានសន្តិភាព**សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ឯកឧត្តម XI Jinping ប្រធានាធិបតីចិន នៅវិមានសន្តិភាព**ព្រះករុណាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅព្រះបរមរាជវាំង**ព្រះករុណាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅព្រះបរមរាជវាំង**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ដ្រីវៀតណាម និងប្ដេជ្ញារួមគ្នាបន្ដពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត**ចូលឆ្នាំ៣ថ្ងៃ ខេត្តកែបទទួលបានអ្នកទេសចរជាង១៦ម៉ឺននាក់ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ បានល្អ ជូនភ្ញៀវមកសម្រាកកំសាន្តសប្បាយ**សប្ដាហ៍ភាពយន្តចិន កម្ពុជា នឹងជួយលើកកម្ពស់វិស័យភាពយន្តរវាងប្រទេសកម្ពុជា និងចិន**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្រុងសិរីសោភ័ណ**ស្អែកនេះ! បណ្ណាល័យ​ARDB,​ មជ្ឈមណ្ឌលស្រាវជ្រាវ​ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ និង​ APRACA Center of Excellence នឹងសម្ពោធដាក់ឲ្យប្រេីប្រាស់​ជាផ្លូវការ**សម្តេចតេជោ ហ៊ុនសែន ផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》ជាភាសារខ្មែរ**៣ថ្ងៃ នៃសង្ក្រាន្តត្បូងឃ្មុំ អ្នកទេសចរកើនឡើងជាង៣៦% សរុបជាង៧១ម៉ឺននាក់ ដើរលេងកម្សាន្តអបអរសាទរឆ្នាំថ្មី**ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានបំពេញភារកិច្ចរក្សាសន្តិសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយជោគជ័យ**អភិបាលខេត្តបាត់ដំបង អញ្ជើញជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃ វិលត្រឡប់ទៅរាជធានីភ្នំពេញវិញ ក្រោយចប់ចូលឆ្នាំ

ឯកឧត្តម វេង សាខុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមកជូនកងកម្លាំងបញ្ជា ការដ្ឋានអង្គរក្ស ដែលកំពុងដាំកូនឈើ ជីកស្រះ និងធ្វើរបងនៅតំបន់ភ្នំតាម៉ៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមជាមួយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីមួយចំនួនទៀត បានអញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមកជូនកងកម្លាំងបញ្ជា ការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើ ជីកស្រះ និងធ្វើរបងនៅតំបន់ភ្នំតាម៉ៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សកម្មភាពនេះ ស្ថិតក្រោមការដឹកនាំ និងអនុវត្តផ្ទាល់ពីនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស និងទទួលបានកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលព្រៃឈើ។ សម្រាប់ថ្ងៃនេះ មានគ្រឿងបរិភោគសរុបមានត្រីចំនួន ២តោន និងបន្លែ ១តោន យកមកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សនាព្រឹកនេះមាន ÷

១. ត្រីប្រា ៧០០គីឡូ
២. ត្រីរ៉ស់ ៤៥០គីឡូ
៣. ត្រីអណ្តែង ៨០០គីឡូ
៤. ត្រីក្រាញ់ ៥០គីឡូ
៥. ល្ពៅ ១៨០គីឡូ
៦. ឆៃថាវ ១៥០គីឡូ
៧. សៃ្ពក្តោប ៧០គីឡូ
៨. ត្រឡាច ២០០គីឡូ
៩. ត្រសក់ ៥០គីឡូ
១០. ខឹ្ទមបារាំង ៥០គីឡូ
១១. ការ៉ុត ៥០គីឡូ
១២. ដំឡូងបារាំង ៥០គីឡូ
១៣. ល្ហុង ១០០គីឡូ
១៤. ប៉ិគក់ ១០០គីឡូ

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ដែលបានដឹកនាំកងកម្លាំងបញ្ជាការដ្ឋាន មកបំពេញបេសកកម្មដ៏សំខាន់ និងចាំបាច់ដោយបានលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីធ្វើការសម្អាត ដាំកូនឈើ ធ្វើរបង និងជីកស្រះនៅតំបន់នេះឡើងវិញ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ឯកឧត្តមប្រតិភូ មន្ត្រីក្រោមឱវាទក្រសួង និងសប្បុរសជនទាំងអស់ដែលបានជួយគិតគូចូលរួមដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃដល់កងបញ្ជាការដ្ឋាអង្គរក្សដែលឈរជើងប្រចាំការនៅទីនេះ តាមរយ:ផ្តល់ជាស្បៀង និងគ្រឿងឧបភោគដូចជា អង្ករ ទឹកក្រូច ទឹកសុទ្ធ ត្រី សាច់ បន្លែ និងស៊ុត៕

អត្ថបទដែលជាប់ទាក់ទង