ក្រសួងប្រៃសណីយ៍ សហការជាមួយក្រសួងមហាផ្ទៃ និងសន្តិសុខកូរ៉េ រៀបចំវេទិការដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃនិងសន្តិសុខ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានសហការរៀបចំវេទិការដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ និងតាមប្រព័ន្ធសន្និសីទវីដេអូ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋមន្រ្តីជា វ៉ាន់ដេត និងឯកឧត្តម Chang-Seob Han អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងទិសដៅបង្ហាញពីស្ថានភាព និងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍របស់រដ្ឋាភិបាលឌីជីថលកូរ៉េ ជូនដល់ក្រសួង ស្ថាប័ន ក្នុងវិស័យសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។