វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដើម្បីបង្កើនជំនាញនិងសមត្ថភាពគ្រូបង្គោល
ភ្នំពេញ៖ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល (TOT) ដើម្បីបង្កើនជំនាញនិងសមត្ថភាពគ្រូបង្គោល ក្នុងការរៀបចំប្លង់និងផែនការបង្រៀនក៏ដូចជាវិធីសាស្រ្តក្នុងការចែករំលែកចំណេះដឹងជូនដល់មន្រ្តីការទូតកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។