**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ម្ចាស់ទំព័រហ្វេសប៊ុក Kaa Official បានលុបវីដេអូ ធ្វើមុខម្ហូបពីសាច់សត្វព្រៃពីទំព័រហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា បច្ចុប្បន្នម្ចាស់ទំព័រហ្វេសប៊ុក Kaa Official បានលុបវីដេអូ ធ្វើមុខម្ហូបពីសាច់សត្វព្រៃពីទំព័រហ្វេសប៊ុករបស់ខ្លួនហើយពេលនេះ។

គូឲ្យដឹងថា ការលុបវីដេអូចេញនេះបន្ទាប់ពីមានប្រតិកម្មខ្លាំងពីសំណាក់ឯកឧត្ដម នេត្រ ភក្ត្រា ចំពោះការយកសាច់សត្វព្រៃមកធ្វើម្ហូប។

តាមរយៈហ្វេសប៊ុក ឯកឧត្ដម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា “សូមជម្រាបជូនដល់ម្ចាស់ទំព័រហ្វេសប៊ុក Kaa Official សូមបញ្ឈប់ការប៉ុស្តិ៍ធ្វើមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃជាបន្ទាន់! យោងតាមសម្តីរបស់តួអង្គបុរសនិងស្ត្រីទាំង ២ នាក់ក្នុងវីដេអូបានបញ្ជាក់ថាមុខម្ហូបនេះបានយកសត្វក្តាន់ញ៉ែងមកធ្វើ។

ក្តាន់ញែងជាសត្វព្រៃដែលត្រូវអភិរក្ស ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងដឹកនាំការធ្វើយុទ្ធនាការអន្ទាក់សូន្យដើម្បីបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ ការផ្លាស់ប្តូរឥរិយាបថជនមួយចំនួនដែលនិយមហូបសាច់សត្វព្រៃឱ្យងាកមកចូលរួមការពារអភិរក្សសត្វព្រៃ និងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ។ ទង្វើនៃការប៉ុស្តិ៍មុខម្ហូបធ្វើពីសាច់សត្វព្រៃជាទង្វើអសីលធម៌ និងជាការបំពានច្បាប់ និងសូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រោះពលរដ្ឋភាគច្រើនលើសលប់ សូម្បីក្នុងវីដេអូដែលប៉ុស្តិ៍ បងប្អូនប្រជាពលរដ្ឋទាំងអស់មានការយល់ដឹងនិងចូលរួមថែរក្សាសត្វព្រៃ។

សូមបញ្ឈប់សកម្មភាពនេះ ព្រោះមនុស្សទូទៅមិនគាំទ្រនិងមិនកោតសរសើរនូវទង្វើខ្វះទទួលខុសត្រូវនេះឡើយ និងបានក្លាយជាជនចម្លែកតែឯង ខណៈពលរដ្ឋភាពច្រើនលើសលប់បានយល់ដឹងយ៉ាងច្បាស់ពីសារៈប្រយោជន៍នៃការការពារនិងអភិរក្សសត្វព្រៃ! ប្រសិនបើបងប្អូនណាបានស្គាល់ម្ចាស់ហ្វេសប៊ុក Kaa Official សូមជួយផ្តល់ព័ត៌មានដើម្បីលុបវីដេអូដែលលើកទឹកចិត្តការបរិភោគសាច់សត្វព្រៃនេះជាបន្ទាន់ បើពុំនោះទេនឹងប្រឈមមុខផ្លូវច្បាប់”៕

អត្ថបទដែលជាប់ទាក់ទង