ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ ម៉ែន សំអន ចំពោះការបាត់បង់មហាឧបាសិកា ញឹម តេង ដែលត្រូវជាម្តាយក្មេក
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានផ្ញើសាររំលែកមរណទុក្ខ ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់ មហាឧបាសិកា ញឹម តេង ដែលត្រូវជាម្តាយក្មេក ។