អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងពិភាក្សាលើបញ្ហាផ្សេងៗទៀត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអគ្គនាយករង និងលោកប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕

