ឯកឧត្តម អ៊ូច ភា អភិបាល ដឹកនាំមន្រ្តីជំនាញ និងវិស្វករជំនាញ ដើម្បីពិនិត្យមើលការងារសាងសង់ និងជួសជុលច្រកអន្តរជាតិភ្នំដិន
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្រ្តីជំនាញ រួមនិងវិស្វករជំនាញ ដើម្បីពិនិត្យមើលការងារសាងសង់ និងជួសជុលច្រកអន្តរជាតិភ្នំដិន ជូនរដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២២ រួមមាន÷
– ការក្រាលថ្មM30 បាតគ្រឹះផ្លូវច្រកអន្តរជាតិភ្នំដិនផ្ទៃក្រឡាសរុប ១៥.៤២០ម៉ែត្រក្រឡា ។
– ការចាក់ដីល្បាយថ្មភ្នំបំពេញកូដផ្ទៃក្រឡាសរុប ៦.៥៥០ម៉ែត្រក្រឡា និងការងារសាងសង់ផ្លូវបេតុងអ៊ុតកៅស៊ូACពីលើនិងរៀបខឿនចញ្ចើមផ្លូវទំហំ សរុប១០.១៣៤ម៉ែត្រក្រឡា ស្ថិតនៅច្រកទ្វារ អន្តរជាតិភ្នំដិន ឃុំភ្នំដិនស្រុកគិរីវង់ ខេត្តតាកែវ ។