ច្បាប់ស្តីពី “ការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយ ក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម”
ក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា ច្បាប់ស្តីពី “ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម” ត្រូវបានប្រកាសដាក់អោយប្រើប្រាស់តាមរយះ ព្រះរាជក្រមលេខ នស/រកម/០៨២២/០០៩ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
សម្រាប់កម្ពុជា ការចូលជាភាគីនៃអនុសញ្ញានេះនឹងផ្តល់អត្ថប្រយោជន៍រួមមានសិទ្ធិក្នុងការទទួលបានជំនួយបច្ចេកទេសជាឧបករណ៍ សម្ភារៈ និងថវិកា ក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្មកើតឡើងជាយថាហេតុនៅក្នុង ឬនៅក្បែរខាងកម្ពុជា ឬនៅក្នុងប្រទេសនៃតំបន់ណាមួយ ដែលអាចបង្កផលប៉ះពាល់ដល់កម្ពុជា ដើម្បីធានាឱ្យមានការទទួលខុសត្រូវលើផលវិបាកពីការសាយភាយសារធាតុវិទ្យុសកម្មមកលើបរិយាកាស និងបរិស្ថានរបស់កម្ពុជា ៕