**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោកជំទាវ មិថុនា ភូថង ណែនាំឲ្យយុវជន ស.ស.យ.កជាសមាជិកថ្មី ត្រូវតែធ្វើខ្លួនជាពលរដ្ឋគំរូល្អ និងមានទំនួលខុសត្រូវខ្ពស់

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានណែនាំដល់យុវជន ដែលចូលជាសមាជិក ស.ស.យ.ក ថ្មី នៅស្រុកស្រែអំបិល ត្រូវតែធ្វើខ្លួនជាប្រជាពលរដ្ឋគំរូល្អ មានទំនួលខុសត្រូវខ្ពស់ ក្នុងការចូលរួមសកម្មភាពគាំទ្រការអភិវឌ្ឍសង្គមជាតិ។

ការលេីកឡេីងរបស់លោកជំទាវ មិថុនា ភូថង ធ្វេីឡេីងក្នុងឱកាសអញ្ជេីញប្រកាសសេចក្តីសម្រេច ស្តីពី ការបំពេញបន្ថែម សមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្រែអំបិល និងទទួលស្គាល់សមាជិកថ្មី នៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាង៦០០នាក់ ដែលមកពីតាមបណ្តាវិទ្យាល័យ និងអនុវិទ្យាល័យក្នុងស្រុក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២២។

លោកជំទាវ មិថុនា ភូថង បានគូសបញ្ជាក់ថា យុវជន គប្បីក្លាយខ្លួនជាពលរដ្ឋល្អ ប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដែលមានសារៈសំខាន់ដ៏មានសក្តានុពល សម្រាប់ប្រទេសជាតិកំពុងមានតម្រូវការបម្រើដល់ការអភិវឌ្ឍសង្គមកិច្ចសង្គម។

លោកជំទាវបន្តថា យុវជន ត្រូវចេះការពារ និងថែរក្សាអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ឯករាជ្យ សន្តិភាព ស្ថិរភាព សេរីភាព និងសុវត្ថិភាពសង្គម។ ត្រូវចូលរួមលើកតម្លើងកិត្តិយស និងអត្តសញ្ញាណជាតិ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពង្រឹងអភិវឌ្ឍសមត្ថភាពយុវជន និងការចូលរួមសកម្មភាពការងារសង្គម ការលើកកម្ពស់សុខភាព វិស័យកីឡា ព្រមទាំងបង្កើនការកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិ។

គួរកត់សម្គាល់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយ ប៉ុន្តែអង្គការមួយនេះ បានជួយការងារជាច្រើនរបស់អាជ្ញាធរមូលដ្ឋាន ពិសេសការងារជួយជនរងគ្រោះ កុមារកំព្រា ការងារជួយសង្គម និងសកម្មភាពមនុស្សធម៌ជាច្រើន ដែលសកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងអំពីការចូលរួម ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើតការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។

ដោយឡែកលោក ហេង សុខណាង សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអបអរសាទរចំពោះសមាជិកថ្មីនៃគ្រួសារ ស.ស.យ.ក ហើយជឿជាក់ថា យុវជនដែលជាសមាជិកថ្មីនេះ នឹងពង្រឹងពង្រីកសមាជិកកាន់តែធំឡើងៗ ជាកម្លាំងចលករ ក្នុងការជួយសង្គមជាតិ តាមរយ:ការងារមនុស្សធម៌ និងសកម្មភាពការងារសង្គម។

លោកបន្ថែមដែរថា យុវជនស.ស.យ.ក ត្រូវបន្តអនុវត្តសកម្មភាពការងារសង្គម យុវជនត្រូវអភិវឌ្ឍសមត្ថភាព ត្រូវមានសុខភាពល្អ ធ្វើតែអំពើល្អ គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតឱកាសនោះ លោក ហេង សុខណាង ក៏បានរៀនរាប់អំពីប្រវត្តិ និងការកកើត និងអ្នកបង្កើតឲ្យមានឡើងនូវសហភាពសហព័ន្ធយុវជនកម្ពុជានេះ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៧៨ ដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានសម្រួលឈ្មោះជាបន្តបន្ទាប់ ទៅតាមសម័យកាលនីមួយៗ។ មកដល់ពេលនេះ ស.ស.យ.ក ត្រូវបានដឹកដោយឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយមកដល់ពេលនេះ អង្គការមួយនេះមានអាយុ ៤៤ ឆ្នាំហើយ ៕

អត្ថបទដែលជាប់ទាក់ទង