ឯកឧត្តម កើត សេកាណូ អគ្គលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋាន កិច្ចការរដ្ឋបាល
ភ្នំពេញ៖ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានកិច្ចការរដ្ឋបាល។
កិច្ចប្រជុំខាងលើមានរបៀបវារៈដូចខាងក្រោម៖
១. ណែនាំសមាសភាពដែលទើបទទួលបានការតែងតាំងថ្មី
២. ការពង្រឹងវិន័យការងាររបស់មន្ត្រីរាជការ នៃនាយកដ្ឋាន
៣. ពង្រឹងប្រសិទ្ធភាពការងារ
៤. ពង្រឹងការងារពិធីការ
៥. ការងារមួយចំនួនផ្សេងៗទៀត៕