ដំណាំពោតកម្ពុជាត្រូវបាន អនុញ្ញាត ឱ្យ នាំ ចេញ ទៅកាន់ប្រទេស ចិន
ភ្នំពេញ៖ ហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា នាថ្ងៃទី២៧ខែសីហា រដ្ឋបាលគយប្រទេសចិន បានផ្សព្វផ្សាយបញ្ជីឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងការនាំចេញដំណាំពោតនៅកម្ពុជាទៅកាន់ប្រទេសចិន មានន័យថាដំណាំពោតនៅកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុងសម្រាប់ការនាំចេញ និងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន។
(សម្រាប់ខ្លឹមសារពាក់ព័ន្ធ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម http://dzs.customs.gov.cn/dzs/2747042/3995819/ls/3997385/index.html )
ប្រភពបន្ថែមថា នេះគឺជាផលិតផលកសិកម្មទី២របស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២នេះ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជាបានបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត៕