ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ រួមជាមួយអាជ្ញាធរស្រុកឧដុង្គ ជួបប្រជុំជាមួយប្រជាពលរដ្ឋពាក់ព័ន្ធ ផ្សព្វផ្សាយលទ្ធផលបឋមពីការកំណត់ព្រំទំនប់អាងទឹកក្រសាំងផ្អែម
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ រួមជាមួយអាជ្ញាធរស្រុកឧដុង្គ ឃុំត្រាចទង រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានជួបប្រជុំជាមួយប្រជាពលរដ្ឋពាក់ព័ន្ធ ផ្សព្វផ្សាយលទ្ធផលបឋមពីការកំណត់ព្រំទំនប់អាងទឹកក្រសាំងផ្អែម ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ជាលទ្ធផល បងប្អូនជាមួយប្រជាពលរដ្ឋ រួមជាមួយអាជ្ញាធរបានឯកភាពគ្នាកំណត់តាមបច្ចេកទេស រក្សាផ្ទៃដីអាងទឹក ដើម្បីរក្សាទុកសម្រាប់ប្រើប្រាស់ជាសាធារណៈរួមភូមិ៕