**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

USAID ជួយសាងសង់ផ្លូវត្រីថ្មីចំនួនពីរដល់កម្ពុជានៅក្នុងខេត្ដពោធិ៍សាត់ ដើម្បីពង្រឹងធនធានជលផលក្នុងស្រុក

 

ភ្នំពេញ៖ មូលនិធិទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ ការអភិវឌ្ឍ អន្តរជាតិ(USAID) បានផ្ដល់ ជំនួយ សាងសង់ផ្លូវត្រីថ្មីចំនួនពីរដល់កម្ពុជា ដែលធ្វើឱ្យត្រី និង បណ្តា សត្វ និង រុក្ខជាតិក្នុងទឹក ផ្សេង ទៀត នៅ កម្ពុជា នឹងអាចធ្វើដំណើរឡើងទៅផ្នែកខាងលើនៃទន្លេដោយវាង ចេញពី ប្រព័ន្ធ ធារា សាស្ត្រ នានា ដែលនាំឱ្យបរិមាណត្រី សម្រាប់សហគមន៍ ក្នុងខេត្ត ពោធិ៍ សាត់ មានការ កើន ឡើង។

ផ្លូវ ត្រី ដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បាន ភ្ជាប់ ត្រី ទៅនឹងទី ជម្រក ដ៏សំខាន់ សម្រាប់វដ្តជីវិតរបស់វា។ ផ្លូវត្រីទាំងនេះ ក៏បង្ហាញឱ្យឃើញ ផងដែរថា ជណ្តើរ ត្រីខ្នាតតូច គឺជាដំណោះស្រាយដែលយើងអាចធ្វើបាន និងធូរថ្លៃ ដើម្បី ឆ្លើយ តបទៅ នឹង ការ ថយ ចុះនៃចំនួនត្រី។ នេះបើយោងតាមសេចក្ដីប្រកាស ប្រកាសព័ត៌ មាន របស់ ស្ថាន ទូតអាម៉េរិកប្រចាំនៅកម្ពុជា។

លោកស្រី Rebecca Black នាយកបេសកកម្មស្តីទីនៃទីភ្នាក់ងារជំនួយអាម៉េរិក USAID បានបញ្ជាក់ថា ត្រីដែលនេសាទបានក្នុងស្រុក គឺជាប្រភព អាហារដ៏សំខាន់ សម្រាប់ប្រជា ជន កម្ពុជាជាច្រើន។ លោកស្រីបន្ថែមថា “តាមរយៈការការពារចំនួនត្រី និង ទីជម្រក របស់ វា យើង សង្ឃឹមថាផ្លូវត្រីទាំងនេះក៏នឹងរួមចំណែកដ៏សំខាន់ដល់ការ ធ្វើឱ្យប្រសើរឡើងដល់ សុខ ភាព សហគមន៍ដែលពឹងផ្អែកលើការនេសាទត្រីផងដែរ”។

ផ្លូវត្រីថ្មីនៅខេត្តពោធិ៍សាត់គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ជណ្តើរត្រីថ្នាក់តំបន់ (Fish Passage Initiative) ដែលសហការជាមួយរដ្ឋបាលជលផលកម្ពុជាគណៈកម្មការ ទន្លេមេគង្គ , មជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផល អាស៊ីអាគ្នេយ៍, មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវ កសិកម្មអន្តរជាតិ និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ របស់ ប្រទេសជប៉ុន។

គំនិត ផ្តួចផ្តើមដែលមានរយៈពេលប្រាំឆ្នាំដែលជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ វៃឆ្លាត សម្រាប់ទន្លេមេគង្គ(USAID Smart Infrastructure for the Mekong)បានជួយដល់ បណ្តា ប្រទេសទន្លេមេគង្គក្រោម ក្នុងការរៀប ចំសារពើភ័ណ្ឌនិងកំណត់អាទិភាព នៃឧបសគ្គ ចំពោះ ជណ្តើរត្រី ការបណ្តុះបណ្តាលអំពីការកសាងជណ្តើរត្រីព្រមទាំងការសម្រប សម្រួល រវាង នាយកដ្ឋានធារាសាស្ត្រ និងនាយកដ្ឋានជលផលទូទាំងតំបន់មេគង្គក្រោម ដើម្បីដោះ ស្រាយបញ្ហាប្រឈមឆ្លងដែននេះ។

សូមជម្រាបជូនថា រដ្ឋបាលជលផលកម្ពុជា បានសហការជាមួយទីភ្នាក់ងារ ជំនួយ អាម៉េរិក USAID ក្នុងការសាងសង់ផ្លូវត្រីបង្ហាញចំនួនពីរក្នុងឆ្នាំ ២០១៩ និង ២០២១។ ការ តាម ដានទីតាំងទាំងពីរនេះ បាន បង្ហាញ ថាមានត្រីជាង មួយលានក្បាល ត្រូវជាជាង១០០ ប្រភេទ ពូជត្រី បានឆ្លងកាត់ផ្លូវត្រីនេះ ដើម្បីទៅកាន់ទីជម្រករបស់វាដែលមិន អាចទៅ ដល់ កាលពីមុនដែលមានចង្ងាយជាង ២ ០០០ គីឡូម៉ែត្រ។

ទីភ្នាក់ងារជំនួយ អាម៉េរិក USAID និង អង្គការដៃគូបានចុះទៅពិនិត្យផ្លូវត្រីដែល ទើបសាង សង់ ថ្មីកាល ពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍ របស់ គម្រោង ជាមួយ ថ្នាក់ដឹកនាំមូលដ្ឋាន និង ជំរុញ ការ អភិវឌ្ឍផែនការទូលំទូលាយសម្រាប់ផ្លូវត្រីទូទាំង ប្រទេសកម្ពុជានិងក្នុងតំបន់។ ចំពោះគំនិត ផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារជំនួយ អាម៉េរិក USAID និងក្រសួង មហាផ្ទៃរបស់សហរដ្ឋអាមេរិក៕ ប្រភពៈ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង