អាល្លឺម៉ង់ អាច ទទួល ខុស ត្រូវ ពិសេស សម្រាប់ ការ បំពាក់ អាវុធ អ៊ុយក្រែន
អាល្លឺម៉ង់៖អធិការបតី Olaf Scholz បានអោយដឹងថា ទីក្រុងប៊ែរឡាំងអាចទទួលយក “ការទទួលខុសត្រូវពិសេស” ក្នុងការជួយក្រុងកៀវ ដើម្បីទទួលបានកាំភ្លើងធំ និងការការពារដែនអាកាសចាំបាច់ក្នុងជម្លោះជាមួយរុស្ស៊ី។
ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសលោកខាងលិចជាច្រើនទៀតបាននិងកំពុងផ្តល់អាវុធដល់អ៊ុយក្រែនបន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅក្នុងរដ្ឋជិតខាងកាលពីចុងខែកុម្ភៈ។
Scholz បានថ្លែងនៅក្នុងសុន្ទរកថានៅសាកលវិទ្យាល័យ Charles ក្នុងទីក្រុង Prague សាធារណរដ្ឋឆែកកាលពីថ្ងៃចន្ទថា EU គួរតែរៀបចំ “ការបែងចែកការងាររយៈពេលវែង និងគួរឱ្យទុកចិត្តរវាងដៃគូទាំងអស់នៃអ៊ុយក្រែន” ។