**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល និងឯកឧត្តម សុខ លូ អញ្ជើញក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់

ភ្នំពេញ ៖ ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងអស់ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួនក្នុងការសាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ នាពេលនេះ ដែលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្នុងការចែករំលែកនូវទឹកចិត្ត និងក្តីស្រឡាញ់ អាណិតអាសូរ ចំពោះជនរួមជាតិទាំងអស់ ពិសេសជនងាយរងគ្រោះ ដើម្បីជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានឱ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដែលបានរៀបចំពិធីបញ្ចុះបឋមសិលានាពេលនេះគឺជាសមិទ្ធិផលទី២ បន្ទាប់ពីអគារអនុសាខាស្រុកកំរៀង សម្រាប់អាណត្តិទី៥ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាខេត្ត គឺមានប្រភពចំណូលពីសប្បុរសជនតាមរយៈ សមាជិកភាពប្រចាំឆ្នាំ និងការរៀបចំព្រឹត្តិការណ៍ ៨ ឧសភា ជាដើម មានន័យថា សកម្មភាព ទាំងអស់អាចប្រព្រឹត្តទៅបានលុះត្រាណា មានការប្តេជ្ញាចិត្ត និងលះបង់យ៉ាងខ្ពស់ ដើម្បីលើកស្ទួយចលនាមនុស្សធម៌ ពីសំណាក់ មន្រ្តីរាជការ កងកម្លាំង ក្រុមហ៊ុនឯកជន អាជីវករប្រជាពលរដ្ឋ មានការចែករលែក ជាមួយកាកបាទក្រហមទើបកាកបាទក្រហមអាចជួយប្រជាពលរដ្ឋងាយរងគ្រោះនានាបាន។

ឯកឧត្តមបានសង្ឃឹមយ៉ាងមុតមាំ ក៏ដូចជាជំរុញដល់សមាជិកសមាជិកាអនុសាខាកាកបាទក្រហមស្រុកទាំងអស់បន្តចូលរួមលើការងារនេះឲ្យកាន់តែខ្លាំងក្លាទ្វេឡើងថែមទៀត បន្ទាប់ពីអគារយ៉ាងថ្មីប្រណិតមួយខ្នងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ ។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បា

នចាត់ទុកថា ការកសាងអគារទីស្នាក់ការអនុសាខានេះ ត្រូវបានធ្វើឡើងស្របតាមគោលដៅរបស់កាកបាទក្រហមកម្ពុជា គឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល អ្វីដែលសំខាន់គឺជាការជួយជំរុញបន្ថែមដល់ការផ្តល់សេវាក្នុងវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឱ្យបានគ្រប់ជ្រុងជ្រោយ និងគ្រប់តំបន់ និងបានទាន់ពេលវេលា។

ឯកឧត្តម បានធ្វើការណែនាំ និងជំរុញដល់អនុសាខា ត្រូវបន្តសកម្មភាពនៃការចុះជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងអ្នកដែលមានជីវភាពក្រីក្របំផុតទោះមួយគ្រួសារក្តី គឺត្រូវតែសង្រ្គោះគាត់ឱ្យបានរួចផុតពីភាពទាល់ច្រកបានមួយរយៈពេលផងដែរ ហើយការជួយនោះគឺមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិ សាសន៍ អ្វីឡើយ គឺត្រូវតែជួយឱ្យបានដូចៗគ្នា ដោយស្មើភាពគ្នា បើពួកគាត់ជួបនឹង បញ្ហាឬគ្រោះធម្មជាតិពិតប្រាកដ គឺត្រូវតែ ជួយឱ្យបានទាន់ពេលវេលា ក្នុងនោះបើហួសលទ្ធភាពក្នុងអនុសាខា ត្រូវធ្វើយ៉ាងណារាយការណ៍មកថ្នាក់ស្រុក ខេត្ត ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកគាត់ឱ្យរស់ក្នុងភាពលំបាក និងការអូសបន្លាយពេលយូរនោះឡើយ ។

គួរបញ្ជាក់ផងដែរថា អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់នេះ មានចំនួន១ខ្នង មានទំហំ១២ម៉ែត្រ គុណ១៤ម៉ែត្រ នៅលើផ្ទៃដីទទឹង១៧ម បណ្តោយ៧០ម៉ែត្រ ក្នុងនោះមានសាលប្រជុំ១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឯកសារនិងសម្ភារ១ បន្ទុប់ទឹក២ ព្រមទាំងតបណ្តាញអគ្គិសនី បំពាក់អំពូល កង្ហារ ខ្លោងទ្វា របង ដងទងជាតិ ឃ្លាំងដាក់សម្ភារៈដាច់ដោយឡែកមានទំហំ ៦ម៉ែត្រ X១២ម៉ែត្រ បន្ទប់ទឹកដាច់ដោយឡែកទំហំ៣ម៉ែត្រX៤ម៉ែត្រ នឹងដំណើរការសាងសង់ជាដំណាក់កាលបន្តបន្ទាប់អស់រយៈពេល ៦ ខែ ដែលជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយស សាខានិងលោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍និងជាអនុប្រធានកិត្តិយសសាខានិងលោកជំទាវ ព្រមទាំងមានការចូលរួមពីសប្បុរសជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង