**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ ថ្លែងកោតសរសើរ ដល់នាយ-ពលទាហាន ដែលបានបំពេញភារកិច្ចទទួលលទ្ធផលតាមផែនការថ្នាក់លើប្រគល់ជូន

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ នាថ្ងៃទី២៩ សីហា បានអញ្ជើញជាអធិបតីក្ម្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆមាសទី១ និង ផ្សព្វផ្សាយទិសដៅការងារបន្ត ឆមាសទី២ ឆ្នាំ២០២២ របស់កងពលតូចថ្មើរជើងលេខ៤២ ។

ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ បានមានប្រសាសន៍ថា៖ ចំពោះលទ្ធផលដែលទទួលបានផ្លែផ្កាល្អប្រសើរ និងជោគជ័យគួជាទីមោទនៈសម្រាប់ឆមាសទី១ ឆ្នាំ២០២២ កន្លងមកនេះរបស់កងពលតូចថ្មើរជើងលេខ៤២ គឺកើតចេញពីការយកចិត្តទុកដាក់ ការចូលរួមចំណែកខិតខំប្រឹងប្រែងរបស់អស់លោក មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលហានទាំងអស់គ្រប់កងឯកភាពចំណុះ កន្លងមកបានខិតខំ ប្រឹងប្រែងអនុវត្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន មានជាអាទ៍ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពក្នុងភូមិសាស្ត្រទទួលខុសត្រូវ ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល និងការងារចុះជួយប្រជាពលរដ្ឋ។ ក្នុងដំណាក់កាលការរាតត្បាតជំងឺកូវីដ-១៩ កម្លាំងកងទ័ពរបស់ កងពលតូចថ្មើរជើងលេខ៤២ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ ដោយបានអនុវត្តតាមបទបញ្ជា តាមសេចក្តីណែនាំរបស់កងទ័ពជើងគោក យោធភូមិភាគទី៤ ធ្វើឱ្យកងទ័ពកាន់តែមានកិត្យានុភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ជាក់ស្តែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូន បងប្អូនយោធិន គ្រួសារទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អប្រសើរ និងការទទួលខុសត្រូវខ្ពស់ ។

ក្នុងនោះ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ ក៏បានចែកជូនប័ណ្ណសរសើរ និង លិខិតសរសើរ ដល់បុគ្គដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ ។

ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ បានផ្តាំផ្ញើការងារកសាង ការពង្រឹងអង្គភាពឱ្យរឹងមាំលើគ្រប់វិស័យរបស់កងពលតូចថ្មើរជើងលេខ៤២ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន គ្រប់កងឯកភាពចំណុះឲ្យបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការងារសន្តិសុខ បន្តលើការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ពង្រឹងប្រៀបការពារជាតិ ជម្រុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះបន្លែ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធនានារបស់កងពលតូចថ្មើរជើងលេខ៤២ ការបង្កើនធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ប្រកបដោយសុខមាលភាព ត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងតាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីចុះជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយកត្តាមនុស្ស និងធម្មជាតិជាហថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង