**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ

នគរបាលចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់ នៅស្រុកជើងព្រៃ

ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ បានចុះប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៤នាក់ ស្រី០១នាក់ និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២លើ វេលាម៉ោង ១៣.៣០ នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ផ្អែកតាមចម្លើយរបស់ជនសង្ស័យខាងលើ និងការស្រាវជ្រាវរបស់សមត្ថកិច្ចពេលនោះសមត្ថកិច្ច នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់បន្ថែមទៀត និងដកហូតវត្ថុតាងសរុបរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៧កញ្ចប់, ឧបករណ៏សម្រាប់សេពគ្រឿងញៀនមួយសម្រាប់ និងទូរស័ព្ទដៃចំនួន ០៩គ្រឿង ។

លុះមកដល់នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ច បានបន្តកិច្ចប្រតិបត្តិការទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យបន្តចំនួន ០៤នាក់ ស្រី០១នាក់ និងដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។ តាមចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រាជាធានីភ្នំពេញ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧.៣០នាទី សមត្ថកិច្ចយើងបានធ្វើការឆែកឆេ បន្ទប់ជួលស្ថិតនៅផ្លូវលេខ២៩៩ ផ្ទះលេខ១៥ សង្កាត់បឹងកងកងទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាបន្ទប់របស់ជនសង្ស័យ សមត្ថកិច្ចយើងឆែកឆេរកឃើញវត្ថុតាងរួមមាន ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន០១ដុំនិង០១កញ្ចប់ និងថងវេចខ្ចប់០១ចំនួនធំ។

តាមចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ច នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩.៣០នាទី កម្លាំងសមត្ថកិច្ច បានបន្តកិច្ចប្រតិបត្តិការទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌ០៧មករា រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានចំនួន០១នាក់ប្រុស និងដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន០៩កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

ករណីទាំង០៤ខាងលើ សមត្ថកិច្ច បានឃាត់ខ្លួន មនុស្សចំនួន ១៤នាក់ ស្រី០២នាក់ និងដកហូតវត្ថុតាង÷ ម្សៅក្រាមពណ៍សរសង្ស័យជាថ្នាំញៀនចំនួន ៣១កញ្ចប់ (ដុំធំមួយកញ្ចប់) ថងវេចខ្ចប់មួយចំនួនធំ និងទូរស័ព្ទដៃចំនួន១៦គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៤នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការរដ្ឋាននរគបាលខេត្តកំពង់ចាម ដើម្បីបន្តធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង