ឯកឧត្ដម វុី សំណាង អញ្ជេីញបើកការផ្សព្វផ្សាយ បេឡាជាតិរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ជូនកម្មករនិយោជិតជាង ១ម៉ឺននាក់ នៅស្រុកគងពិសី
ភ្នំពញ៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ប.ស.ស បានបន្តបើកការផ្សព្វផ្សាយ បេឡាជាតិរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ជាមួយបងប្អូន កម្មករ-កម្មការិនី -និយោជិត នៅរោងចក្រ Wing Star Shoe Co.,Ltd ចំនួនសរុប ១៣,៧៩០នាក់ ស្រី ( ១២,៩១០នាក់ ) នៅភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។