**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ

សូហ្វៀ៖ ឯកឧត្តម ជា ចន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសប៊ុលហ្គារី បានចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ «Asian Festival 2026» ដែលរៀបចំឡើងនៅទីស្នាក់ការទីភ្នាក់ងារសារព័ត៌មានប៊ុលហ្គារី (BTA) ក្នុងរដ្ឋធានីសូហ្វៀ។ ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយស្ថានទូតឥណ្ឌូនេស៊ី ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ីជាលើកទី៦។
ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ក្រោមការដឹកនាំរបស់លោក។ សម្រាប់កម្ពុជា ការចូលរួមនេះគឺជាឱកាសដ៏មានតម្លៃបំផុតក្នុងការបង្ហាញជូនសាធារណជនប៊ុលហ្គារី និងមិត្តភក្តិអន្តរជាតិ អំពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ប្រពៃណី សិល្បៈ និងសក្តានុពលទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។
នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ស្តង់របស់កម្ពុជានឹងរៀបចំបង្ហាញជូនភ្ញៀវចូលរួមនូវបទពិសោធន៍ដ៏ពិសេសមួយចំនួនរួមមានៈ ផលិតផលវប្បធម៌ និងឯកសារផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រ និងសក្តានុពលជាតិ ភ្ញៀវនឹងមានឱកាសភ្លក់រសជាតិបង្អែមខ្មែរ កាហ្វេ និងតែខ្មែរដែលមានរសជាតិប្លែក។
ការបង្ហាញជូននូវ «ក្រមាខ្មែរ» ដែលជាសិប្បកម្មតម្បាញដោយដៃ និងជានិមិត្តរូបនៃអត្តសញ្ញាណជាតិខ្មែរ។

អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺគំនិតផ្តួចផ្តើមដ៏ប្រពៃក្នុងការបរិច្ចាគថវិកាដែលទទួលបានពីការលក់ផលិតផលទាំងអស់ជូនដល់មូលនិធិគាំទ្រកុមារដែលកំពុងប្រឈមនឹងជំងឺមហារីក។ នេះគឺជាការឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ប្រជាជនកម្ពុជា ដែលមិនត្រឹមតែមកផ្សព្វផ្សាយពីវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកដើម្បីចែករំលែកក្តីសង្ឃឹមផងដែរ។
ឯកឧត្តម ជា ចន្ទបរិបូរណ៍ បានសង្កត់ធ្ងន់ថា៖ «ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃបណ្តាប្រទេសអាស៊ី និងសហគមន៍អន្តរជាតិ។ យើងជឿជាក់ថា ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបែបនេះ នឹងរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់យើងទាំងអស់គ្នា»។
ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតឥណ្ឌូនេស៊ី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំកម្មវិធីដ៏អស្ចារ្យនេះឡើង ដើម្បីភាពជោគជ័យនៃ «Asian Festival 2026»៕

អត្ថបទដែលជាប់ទាក់ទង