ឯកឧត្ដម ហ៊ុន ម៉ានី៖ កុំខ្លាចរឿងបរាជ័យ តែកុំដាក់រឿងបរាជ័យជាគោលដៅ
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា កុំខ្លាចរឿងបរាជ័យ តែកុំដាក់រឿងបរាជ័យជាគោលដៅ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា តាមមាគ៌ាជីវិតត្រូវឆ្លងកាត់ការសាកល្បងសព្វបែបយ៉ាង ទោះអ្នកណាថាអ្វីក៏ថាចុះ យើងត្រូវតែខិតខំប្រឹងប្រែង តស៊ូដើម្បីសម្រេចក្តីស្រមៃ និងបំណងប្រាថ្នារបស់យើង ។
ឯកឧត្ដមបញ្ជាក់ថា “កុំខ្លាចភាពបរាជ័យ ប្រសិនបើកូនកសិករម្នាក់អាចក្លាយជានាយករដ្ឋមន្រ្តី នោះប្អូនៗទាំងអស់គ្នាក៏អាចទទួលបានជោគជ័យ និងសម្រេចនូវក្ដីស្រមៃរបស់ខ្លួនបានដូចគ្នា”៕