ពើងព្រះពុទ្ធ ស្ថិត ក្នុងភូមិសាស្ត្រ តំបន់ បេតិកភណ្ឌ ធម្មជាតិ ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ជាតំបន់ទេសចរណ៍ សាសនា និងប្រពៃណី

ភ្នំពេញ៖ នៅតាមជួរភ្នំត្បែង នាខេត្តព្រះវិហារមានតំបន់ទេសភាពជាច្រើន ដែលជាតំបន់ទេសចរណ៍ សាសនា និងប្រពៃណី ដូចនៅទីនេះដែលអ្នកភូមិតែងហៅថាពើងព្រះពុទ្ធ ដែលអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦២ តែងតែឃើញ ភ្នំខាងស្តាំដៃ បើយើងមកពីទីរួមខេត្តព្រះវិហារ ។
យើងអាចធ្វើដំណើរពីល្អាងកួយ ដោយថ្មើរជើងប្រមាណ ៤៥នាទីជាមួយទេសភាពស្អាត ថ្មលយជាច្រើន អមជាមួយព្រៃក្រាស់ និងដានផ្លូវស្រាប់ ដែលសច្ចះ និងយាយតាឡើងមកគោរពបូជា និងកាន់សីលនៅទីនេះ ។
អ្នកផ្សងព្រេងអាចចំណាយពេល១យប់ ឬ២យប់ មករីករាយជាមួយថ្ងៃរៀបលិច ថ្ងៃរះដ៏ស្រស់ស្អាត និងពពកហូរ និងអ័ព្ទក្រាស់នៅពេលយប់ ។

