**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឧត្តមសេនីយ៍ទោ សែម រតនា បន្តចុះត្រួតពិនិត្យជំរុញការងារ បោសសម្អាតមីន ក្នុងភូមិសាស្រ្តស្រុកមេមត់ ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តទី៣ គ្មានគ្រាប់មីន

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល ជាមួយកងកម្លាំងបោសសម្អាតមីន(NPMEC) ក្នុងភូមិសាស្រ្ត ឃុំទ្រៀក និងឃុំជាំក្រវៀន ស្រុកមេមត់។

មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីនទាំងអស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បាននាំនូវការផ្តាំផ្ញើរសួរសុខទុក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ និងឯកឧត្តម នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី ជូនចំពោះកងកម្លាំងបោសសម្អាតមីនទាំងអស់ដែលកំពុងបំពេញបេសកកម្មការងារ សម្រាប់សកម្មភាពបោសសម្អាតមីននេះ ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តទី៣ គ្មានគ្រាប់មីន ក្នុងគម្រោងសម្តេចតេជាសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ខណៈខេត្តកែប ជាខេត្តទី១ដែលគ្មានមីន និងទី២ខេត្តព្រៃវែង។

ឯកឧត្តម ឧត្តមសេនីយ៍ទោ បានថ្លែងអំណរអរគុណ ដល់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដែលបានសហការយ៉ាងល្អ សម្រួលដល់ការបោសសម្អាតមីន នៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាគម្រោងរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីននៅកម្ពុជា ដែលអាជ្ញាធរមីនកម្ពុជា បានផ្តល់អោយ និងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយករងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់សង្គ្រាម ដែលនេះជាប្រវត្តិសាស្ត្រមួយ ដែលមិនអាចបំភ្លេចបានឡើយ ។

ឯកឧត្តមឧត្តម សែម រតនា ក៏បានសម្តែងនូវការកោតសរសើរចំពោះប្រតិបត្តិករបោសសំអាតមីនទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងពុះពាររាល់ឧបសគ្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការសម្រេចការងារកន្លងមក ទោះបីជាត្រូវនៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធ កូនក្តី ធ្វើការក្រោមកំដៅថ្ងៃ ភ្លៀង ខ្យល់ក្ដី ក៏ប្រតិបត្តិករយើងនៅតែបង្ហាញភាពក្លាហាន កម្លាំងមាំមួន មិនត្អូញត្អែរ មិនរុញរានឹងកិច្ចការដែលថ្នាក់លើបានដាក់អោយនោះឡើយ។

នេះបញ្ជាក់ឲ្យឃើញពី គំរូវីរៈភាពល្អ ស័ក្តិសមជាយុទ្ធជនឆ្នើមនៃកងយោធពលខេមរភូមិន្ទ ជាក់ស្តែង សម្រាប់កិច្ចការបោសសំអាតមីននៅស្រុកមេមត់នេះ យើងទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីគាប់ចិត្ត និងត្រូវតែបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ មានការប្រុងប្រយ័ត្នអោយបានខ្ពស់ជាទីបំផុត ដើម្បីធានាបាននូវសុវត្ថិភាពពេញលេញ ជៀសឲ្យផុតពីគ្រោះថ្នាក់ ឬភាពមិនប្រក្រតីផ្សេងៗដែលអាចនឹងកើតមានឡើងជាយថាហេតុ និងសូមកុំធ្វេសប្រហែស គ្រប់វិនាទី ដែលអាចបង្កអោយមានវិប្បដិសេរីបាន ។

តមកនារសៀលថ្ងៃលដដែល ឯកឧត្តមឧត្តមសេនីយ៍ទោ ព្រមទាំងក្រុមការងារបានបន្តនាំយកនូវទេយ្យទាន ទេយ្យវត្ថុ និង ថវិកាមួយចំនួន ប្រគេនព្រះសង្ឈ វត្តនាគវន្តជាំក្រវៀន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកតា លោកយាយប្រមាណ៤០០នាក់ ក្នុងបរិវេណវត្តនាគវន្តជាំក្រវៀន ស្ថិតនៅភូមិជាំក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានផ្តល់ជូននៅសារ៉ុង និងថវិកាមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង