ឆេះឃ្លាំងលក់រថយន្តមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅសង្កាត់បឹងកក់ទី១ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ

ភ្នំពេញ៖ ឃ្លាំងលក់រថយន្ត មួយកន្លែង ត្រូវបានអគ្គីភ័យភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោងជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហានេះ នៅតាមបណ្តោយផ្លូវ២៧៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

