ឯកឧត្តម វេង សាខុន និងឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន មកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សកម្មភាពនេះស្ថិតក្រោមការដឹកនាំ និងអនុវត្តផ្ទាល់ដោយឯកឧត្តម នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស និងទទួលបានកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គ្រឿងបរិភោគដែលបានយកមកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សរួមមាន ÷ ១. អង្ករ ៥តោន, ២. ជ្រូក ១៦ក្បាល, ៣. មាន់ ៧៥០ក្បាល, ៤. ស៊ុតមាន់ ៧២០០គ្រាប់, ៥. សាច់ប៉ាតេ ១០០គីទ្បូក្រាម, ៦. សាច់ក្រក ២៥៥គីទ្បូក្រាម, ៧. ទឹកក្រូច ១០០កេះ, ៨. ទឹកសុទ្ធ ១០០កេះ, ៩. ប្រេងម៉ាស៊ូត ៣.០០០លីត្រ៕