សម្ដេចតេជោ បង្ហាញរូបថត ៤សន្លឹក និងអំពាវនាវឲ្យបងប្អូនដែលដឹងប្រភព ជួយប្រាប់ ព្រោះរូបថតទាំងនេះទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះរូបថតចំនួន ៤សន្លឹកដែសម្ដេចធ្លាប់ឃេីញពីមុន និងអំពាវនាវឲ្យបងប្អូនដែលបានដឹងប្រភពរូបថតនេះជួយប្រាប់ ព្រោះរូបថតទាំងនេះទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប ក្នុងន័យដេីមទាំងស្រុងដូចខាងក្រោម៖
សូមអរគុណចំពោះបងប្អូនដែលបានផ្តល់ រូបថតមកឱ្យខ្ញុំរយៈ messenger Facebook ។ រូបថតដែលបញ្ជូនមកមានមួយចំនួនខ្ញុំមិនដែលបានឃើញពីមុនមិនដឹងថា ថតនៅពេលណា នៅទីណានិងអ្នកណាជាអ្នកថត?។
លើកនេះមានរូបថត៤សន្លឹកដែលខ្ញុំគិតថា ថតក្នុងពេលតែមួយដោយសំគាល់ទៅលើអាវ ក្រវ៉ាត់កនិងផ្លាកសញ្ញាសម្រាប់ចូលប្រជុំតែអ្វីដែលមិនច្បាស់គឺកន្លែង និងពេលវេលា។
ខ្ញុំសង្ស័យ៥កន្លែងឬ៥ប្រទេសគឺ៖
១.ការប្រជុំក្រៅផ្លូវការហ្សាកាតា (JIM) ទាំងពីរលើក១៩៨៨.១៩៨៩និងការប្រជុំ រៀបចំសមាសភាពSNC1991នៅ
ឥណ្ឌូណេសុី។
២.សន្និសិទប៉ារីសចាប់ផ្តើមដំបូង១៩៨៩
នៅប្រទេសបារាំង។
៣.ការប្រជុំបង្កើតSNCនៅតូក្យូប្រទេសជប៉ុន១៩៩០។
៤.ការប្រជុំSNCនៅបាងកកឬប៉ាតាយ៉ា
ប្រទេសថៃ១៩៩១។
៥.ការប្រជុំSNCនៅប៉េកាំងប្រទេសចិន
១៩៩១។
ខ្ញុំសូមអំពាវនាវបងប្អូនដែលបានដឹងប្រភព
រូបថតនេះជួយប្រាប់ព្រោះរូបថតទាំងនេះ
ទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា៕