**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ត្រឹមឆមាសទី១ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី បានចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិ ជូនពលរដ្ឋបានជាង ៦លានបណ្ណ

ភ្នំពេញ៖ ត្រឹមឆមាសទី១ឆ្នាំ ២០២២ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួនជាង៦លានបណ្ណ ដើម្បីធានាឱ្យពួកគាត់បានកាន់កាប់ដីធ្លីរបស់ខ្លួនស្របច្បាប់ និងកាត់បន្ថយជម្លោះដីធ្លី។

ថ្លែងក្នុងសន្និសីទសារព័ត៌ មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅព្រឹកថ្ងៃទី២៤ ខែសីហា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ថេង ចន្ទសង្វា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្រសួងបានបន្តខិតខំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាពដីនិងអចលទ្រព្យទុកជាទុនសម្រាប់ការវិនិយោគនិងបង្កើនប្រាក់ ចំណូលរបស់ប្រជាពលរដ្ឋនិងវិនិយោគិន ។

ឯកឧត្តមបន្តថា បើគិតពីឆមាសទី១ ឆ្នាំ២០២២ ការ ចុះបញ្ជីនិងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសម្រេចបាន ៦.៥៨៤.៥៧៨ បណ្ណ ស្មើនឹង៩៤.០៦% នៃក្បាលដីប៉ាន់ស្មានសរុប ៧ លានក្បាលដីក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន៥.៩៥៩.៥៨២បណ្ណ ចុះបញ្ជីដីដាច់ដោយដុំបានចំនួន ៦២៤.៩៩៦បណ្ណក្នុងនោះដែរ ការចុះបញ្ជីដីរដ្ឋសម្រេចបាន២១២១បណ្ណ ទំហំ៩២១.៩០៣ហិកតាចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបាន ៣៧ សហគមន៍ ទំហំ ៣៨ ៧១៨,៧៥ហិកតា ស្មើនឹង ៩៤៨បណ្ណ ជូនប្រជាពលរដ្ឋ ៣៦៥២គ្រួសារ ។

« វិស័យរដ្ឋបាលដីធ្លីបានចូលរួមសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈការចុះបញ្ជីដី ក្រសួងបានធ្វើប្រតិភូកម្មជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគឺមន្ទីររៀបចំដែនដីនគរូបនីយ កម្មនិងសំណង់រាជធានីខេត្ត ដែលជាអ្នកប្រតិបត្តិជាមួយ នឹងការិយាល័យភូមិបាលក្នុងស្រុកខណ្ឌ ហើយការចុះបញ្ជីដីធ្លីនេះ នឹងចេញជាបណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយបណ្ណនេះនឹងជួយធានាបាននូវសុវត្ថិភាពដីធ្លីធានាឱ្យបងប្អូនយកបណ្ណនេះធ្វើជាទុនដើម្បីធ្វើការវិនិយោគបន្តទៀត ធ្វើឱ្យគាត់មានភាពច្បាស់លាស់ក្នុងការសម្រេចចិត្តក្នុងការប្រើប្រាស់ដី ។ ការចុះបញ្ជីដីធ្លីក៏មានអត្ថប្រយោជន៍មួយទៀតសម្រាប់ជំរុញចំណូលដល់ថវិកាជាតិដោយសារការដាក់ បញ្ចាំការជួលការផ្ទេរសុទ្ធតែត្រូវបង់ពន្ធប្រថាប់ត្រាចូលរដ្ឋ » ។

ឯកឧត្តមបានបន្តថា ក្រសួងបានរៀបចំដោះស្រាយវិវាទដីធ្លីគ្រប់រូបភាពដោយប្រើ ប្រាស់យន្តការគណៈកម្មការ សូរិយោដី ក្រុមការងារដោះ ស្រាយដីធ្លីវិវាទរបស់ក្រសួងជាមួយក្រុមដោះស្រាយចល័ត និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដែលក្រសួងទទួលដឹកនាំធ្វើឱ្យវិវាទមានការថយចុះធានាបានយុត្តិធម៌នៅក្នុងសង្គម ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២១កន្លងទៅ ក្រសួងចុះបញ្ជីដីជូនប្រជាពលរដ្ឋសម្រេចបាន ៣៣៨.៣៦៣ ក្បាលដី ស្មើនឹង ៤,៨៣% នៃចំនួនក្បាលដីសរុប ៧លានក្បាលដី ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៣៣៥.៦០៨ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបានចំនួន ២ ៧៥៥ក្បាលដី ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង