ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ចាត់ឲ្យក្រុមការងារនាំយកអំណោយជាសម្ភារៈបរិក្ខាពេទ្យមួយចំនួន ប្រគល់ជូនមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យព្រះកេតុមាលា
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោក ជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២នេះ បានចាត់ក្រុមការងារនាំយកអំណោយជាសម្ភារៈបរិក្ខាពេទ្យមួយចំនួនប្រគល់ជូនដល់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និង មន្ទីរពេទ្យព្រះកេតុមាលា ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងប្រើប្រាស់តាមតម្រូវការជាក់ស្តែង៕