គ្រឿងញៀនបំផ្លាញអនាគតអ្នក! បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៣ សីហា ឃាត់ខ្លួនជនពាក់ព័ន្ធ ៣៨នាក់
ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន៣៨នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៣ករណីទូទាំងប្រទេស នៅថ្ងៃទី២៣ ខែសីហានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៨នាក់ រួមមាន ៖ +ជួញដូរ ៧ករណី ឃាត់ ១១នាក់ +ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់ +ប្រើប្រាស់ ៣ករណី ឃាត់ ២៣នាក់(ស្រី ៥នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែសីហា រួមមាន៖ -មេតំហ្វេតាមីន(Ice) = ៣០,០៧ក្រាម និង៣៧កញ្ចប់តូច៕