**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សម្ដេច ស ខេង លើកទឹកចិត្តឱ្យពន្លឿនការបណ្ដុះបណ្ដាលសិស្សនគរបាលដែលប្រឡងចប់ឱ្យឆាប់ មិនត្រូវពន្យារពេលទុកយូរ នាំឱ្យប៉ះពាល់ដំណើរការកំណែទម្រង់និងគុណភាព

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តឱ្យប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ពន្លឿនការបណ្ដុះបណ្ដាលសិស្សនគរបាល ដែលប្រឡងចប់ឱ្យឆាប់ មិនត្រូវពន្យារពេលទុកយូរ ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការកំណែទម្រង់និងគុណភាព ប្រតិបត្តិការរបស់កម្លាំងនគរបាល។

សម្ដេចបានមានប្រសាសន៍បែបនេះក្នុងពិធីសំណេះ សំណាល និងសួរសុខទុក្ខសិស្សនគរ បាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ខេត្តស្ទឹងត្រែងថ្ងៃទី២៣សីហាឆ្នាំ២០២២។

សម្ដេច ក្រឡាហោមស មានប្រសាសន៍ថា ភាពចន្លោះប្រហោងនេះយើងមិនអាចទុកឱ្យនៅអូសបន្លាយទេ គឺត្រូវតែពង្រឹងនិងពង្រីកកម្លាំងឱ្យបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ទាំងនៅថ្នាក់ជាតិនិងនៅមូលដ្ឋាន។

សម្ដេចកបញ្ជាក់ថា “យើងបានធ្វើការកំណែទម្រង់រួចទៅហើយចំពោះការជ្រើសរើសមន្ត្រីនគរបាល ដែលពីមុនយើងជ្រើសរើសហើយ បានបែងចែក តែបច្ចុប្បន្នយើងបែងចែកហើយបានជ្រើស រើស គឺនៅមូលដ្ឋានណាត្រូវជ្រើសរើសចេញពីមូលដ្ឋាននោះព្រោះនេះជាកម្លាំងរឹងមាំសម្រាប់បម្រើការងារ បើមូល ដ្ឋានមានសុវត្តិភាពល្អយើងទូទាំងប្រទេសក៏មានសន្តិសុខសុវត្តិភាពល្អដែរ។លើកក្រោយយើងត្រូវតែរកវិធីដោះស្រាយ ចៀសវាងការប្រឡងមួយឆ្នាំហើយមិនបានចូលរៀនមិនបានធ្វើការ អ៊ីចឹងហើយយ៉ាងយូរពីរខែ៣ ខែមិនដល់ផង ធ្វើម៉េចចាត់ចែងឱ្យបាន ដើម្បីមករៀនមករៀនតែម្ដង ប្រឡងចប់ ដូចខ្ញុំបានបញ្ជាក់ខាងលើអម្បាញ់មិញអ៊ីចឹង កាលណាយើងមានកន្លែងរៀនចប់ហើយ គឺទុកពេល វេលានៅសេសសល់របស់យើងធ្វើវិក្រឹតការវិញ ដល់ឆ្នាំក្រោយយើងហៅមកធ្វើវិក្រឹតការទៀត ឱ្យវាមានកម្មវិធីវ៉ុលចប់ “។

សម្ដេច ស ខេង បញ្ជាក់ទៀតថា យើងរៀននៅសាលាយើងដឹងទ្រឹស្ដី ប៉ុន្តែយើងទៅមូលដ្ឋានយើងដឹងការជាក់ស្ដែង ការជាក់ស្តែងមានបទពិសោធន៍ អ៊ីចឹងយើងត្រឡប់មកវិញយើងប្រមូលបទពិសោធន៍មកឱ្យសាលាឱ្យគ្រូ គ្រូក៏រៀនហើយសិក្ខាកាមនគរបាលយើងដែលបានចេញទៅប្រតិបត្តិការនិងក៏បានមេរៀនពីមូល ដ្ឋានមកដែរ ។ អាហ្នឹងវាមានការអភិវឌ្ឍហើយ ពីព្រោះមិនងាយអ្នកណានឹកឃើញទេទ្រឹស្ដីគេអាចធ្វើការចងក្រង ប៉ុន្តែការជាក់ ស្ដែងនឹកឃើញទាំងអស់ទេបទពិសោធន៍ទាល់តែឆ្លងកាត់”។

ចំណែក នាយឧត្តម សេនីយ៍សាស្ត្រាចារ្យសេងផល្លីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាមាន ក៏បានប្រសាសន៍ទទួលស្គាល់ថា ការរៀបចំកិច្ចការវគ្គបណ្តុះ បណ្តាលនេះ នៅមានភាព យឺតយ៉ាវខ្លះៗមែនដោយសារកន្លងមកប្រទេសកម្ពុជាយើងបានរងផលប៉ះពាល់ពីជំងឺកូវីដ១៩ផង ។

ឯកឧត្តមបន្ថែមថា ចាប់ពីឆ្នាំ២០២០- ២០២១ មកនៅសល់សិស្សជាង ១០០០នាក់ទៀតមិនទាន់បានចូលរៀនវគ្គបណ្តុះ បណ្តាល ហើយបន្ទាប់ពីវគ្គនេះទៅសាលានគរបាលសភាកម្ពុជានឹងរៀបចំបើកវគ្គនៅ ក្នុងខែកញ្ញាឆ្នាំ២០២២ដ៏ឆាប់ខាងមុខនេះហើយ។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនិងសួរសុខ ទុក្ខសិស្សនគរបាលវគ្គបណ្តុះ បណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥លើកទី២នៅសាលានគរបាលជាតិ ភូមិភាគ១ខេត្តស្ទឹងត្រែងនេះ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសផ្តល់ការសាងសង់សាលាបណ្តុះបណ្តាលមួយខ្នងបន្ថែម រថយន្តមួយគ្រឿង ស្ថាបនាផ្លូវបេតុងប្រវែង ១.៦០០ម៉ែត្រនិងប្រព័ន្ធលូប្រវែង៥០០ម៉ែត្រ និងបានផ្តល់ថវិកាដល់សិក្ខាកាម នគរបាល១១៨នាក់ក្នុងម្នាក់១០ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង