**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាល និង នាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត រស់នៅលើខ្នងទំនប់អាងភាស ស្រុកឯកភ្នំ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលរស់នៅលើខ្នងទំនប់អាងភាស ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំនួន២៥៦គ្រួសារ មកពីភូមិចំនួន២ដែលរស់នៅលើទំនប់អាងភាសមកពី ភូមិចំនួន២ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន ដែលពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកជូនអំណោយនេះ រៀបចំឡើង បរិវេនវត្តសឹង្ហារាម ហៅវត្តអាងភាស ។

ថ្លែងនាឱកាសសំណេះសំណាលនោះ ឯកឧត្តម សុខ លូ បាននាំយកនូវការផ្តាំផ្ញើ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែផ្តាំផ្ញើសួរសុខទុក្ខ គិតគូរពីអំពីជីវភាពរស់នៅប្រចាំថ្ងៃ របស់លោកយាយលោកតា ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត ពិសេសសម្ដេចតែងតែបានណែនាំដល់សាខាកាកបាទក្រហមខេត្តទាំងអស់ ខិតខំយកចិត្តទុកដាក់ ស្វែងរកប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមភូមិសាស្រ្ដនានានៅទូទាំងខេត្ត ដើម្បីធ្វើការដោះស្រាយបញ្ហាជូនគាត់ឱ្យបានទាន់ពេលវេលា ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានថ្លែងបន្តថាកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺវត្តមានកាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងគោលដៅជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ។លើសពីនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជាប្រចាំ។

ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយដោយធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាពិសេសការពារកុំឱ្យមូសខ្លាខាំ ត្រូវគេងក្នុងមុងជានិច្ច និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវបន្តចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឬដូសជំរុញបន្តបន្ទាប់ទៀតតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយការគ្រោះថ្នាក់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ និងជាពិសេស ពង្រឹងភាពស៊ាំនៅក្នុងខ្លួនយើងឱ្យកាន់តែខ្លាំង ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ក៏បានធ្វើការផ្សព្វផ្សាយពីដល់ប្រជាពលរដ្ឋអំពីបញ្ហាអាងភាសនេះ ដោយកន្លងមកមានការផ្សព្វផ្សាយថាមានប្រជាពលរដ្ឋជាង៨០០គ្រួសារអះអាងថាខ្លួនកំពុងអាស្រ័យផលនៅក្នុងអាងនេះ និងនាំគ្នាមកតវ៉ា ក្រោយពេលដែលក្រសួងធនធានទឹក និងឧតុនិយមបានសម្រេចស្ដារអាងនេះឱ្យជ្រៅជាងមុន ដើម្បីអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់រាប់ពាន់គ្រួសារ តែបែរមានជនមួយចំនួនបានធ្វើការផ្សព្វផ្សាយថាធ្វើឱ្យប៉ះពាល់ដីធ្វើស្រែចំនួនជាង៨០០គ្រួសារ ដែលជាក់ស្ដែងមានតែ២៣គ្រួសារតែប៉ុណ្ណោះដែលកំពុងធ្វើការអាស្រ័យផលនៅទីនោះ នឹងរៀបចំដោះស្រាយជូន២៣គ្រួសារនោះជាបន្តបន្ទាប់ទៀត ចំណែកចំពោះបុគ្គលដែលធ្វើការផ្សព្វផ្សាយញុះញង់ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដែរ ។

ឯកឧត្តម បានបញ្ជាក់ថាចំពោះប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនឹងត្រូវថែរក្សា តែចំពោះប្រយោជន៍រដ្ឋដែលជាប្រយោជន៍ក៏មិនត្រូវបាត់បង់ឡើយ ពោលគឺត្រូវការពារផលប្រយោជន៍រួមដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ បើពុំដូចនេះទេយើងនឹងត្រូវបាត់បង់ផលប្រយោជន៍ធំ ធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារខ្វះទឹកប្រើប្រាស់សម្រាប់ធ្វើស្រែចំការរបស់ពួកគាត់ ។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ១កេស,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង