គណៈកម្មការទី១ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងដើម្បីពិភាក្សា ពីផែនការចុះបំពេញបេសកកម្ម ទៅតាមបណ្តាខេត្ត
ភ្នំពេញ៖ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា
ប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាអំពីផែនការចុះបំពេញបេសកកម្មទៅតាមបណ្តាខេត្ត ក្នុងពេលវិស្សមកាលរដ្ឋសភា។
កិច្ចប្រជុំខាងលើធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មការទី១ នៃរដ្ឋសភា៕