ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកចំទាវ ចាត់ក្រុមការងារនាំយកអំណោយ ជាសម្ភារៈបរិក្ខាពេទ្យមួយចំនួន ប្រគល់ជូនមន្ទីរពេទ្យបង្អែក ស្រុកព្រៃកប្បាស
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) និងលោកជជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានចាត់ក្រុមការងារនាំយកអំណោយ ជាសម្ភារៈបរិក្ខាពេទ្យមួយចំនួន ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែក ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីចាត់ចែងយកទៅប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងប្រើប្រាស់តាមតម្រូវការជាក់ស្តែង ៕