ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបតំណាងទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យឯកឧត្តម Benjamin Wohlauer, Charge d’Affaires ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។