សម្តេច ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានមហាសន្និបាតលើកទី៧៦ នៃអង្គការសហប្រជាជាតិ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាត លើកទី៧៦ នៃអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

