កីឡាការីនី Zhang Shuai របស់ចិនចេញពី Western & Southern Open
ប៉េកាំង៖ កីឡាការិនីជើងចាស់ Zhang Shuai របស់ប្រទេសចិន បានបរាជ័យក្នុងការឈានទៅវគ្គពាក់ កណ្តាល ផ្តាច់ ព្រ័ត្រក្នុងព្រឹត្តិការណ៍ Western & Southern Open ខណៈដែលនាងបានចាញ់ កីឡាការិនី លេខ៦ Aryna Sabalenka ក្នុងលទ្ធផល ៦-៤, ៧-៦ (១) កាលពីថ្ងៃសុក្រ ក្នុងទីក្រុង Cincinnati។
កីឡាការីនី Zhang បាននាំមុខ ៥-៤ ក្នុងសិតទី ២ ប៉ុន្តែត្រូវបានតាមស្មើនៅ ៦-៦ ហើយបានចាញ់ ៧ ពិន្ទុជាប់ៗគ្នា បន្ទាប់ពីឈ្នះក្នុងការប្រកួតទី ១ក្នុងវគ្គស្មើ។ ក្រោយ ឈ្នះ នេះ Sabalenka បាន ឈ្នះ បួន ប្រកួត ជាប់ គ្នា ជាមួយ Zhang។
Sabalenka បានលើកឡើងថា “វាគឺជាការប្រកួតដ៏ស្វិតស្វាញដែល នាងលេងកីឡាវាយ កូនបាល់ មិនគួរឱ្យជឿ” ។
“ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែល ទោះបីជាការបម្រើរបស់ខ្ញុំធ្វើមិនបានល្អនៅថ្ងៃនេះក្នុងសិតទីពីរក៏ដោយ ខ្ញុំអាចរក្សាការផ្តោតអារម្មណ៍នៅក្នុងការប្រកួតត្រឡប់មកវិញ”។
Sabalenka មក ពី ប្រទេស បេឡារុស ឥឡូវ នេះ នឹង ជួប កីឡា ករ Caroline Garcia របស់ បារាំង ដែល បាន យក ឈ្នះ កីឡាករ អាមេរិក Jessica Pegula ក្នុង លទ្ធផល ៦-១ និង ៧-៥។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្សេងទៀតនឹងប៉ះគ្នាជាមួយកីឡាករអាមេរិក Madison Keys និង Petra Kvitova នៃសាធារណរដ្ឋឆេក។