សម្ដេចតេជោ តែងតាំងមន្ដ្រី៤រូប ឲ្យកាន់តំណែងជាអភិបាលរងខេត្តព្រះវិហារ
ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំងមន្ដ្រីរាជការ ចំនួន៤រូប ឲ្យកាន់តំណែងជាអភិបាលរងខេត្តព្រះវិហារ។ នេះ
មន្ត្រីរាជការទាំង៤រូបនោះរួមមាន៖
ទី១៖ លោក មិន សុីថា ឋានន្តរស័ក្កិ ឧត្តមមន្ត្រីថ្នាក់លេខ៥
ទី២៖ លោក អ៊ុក កឹមសាន ឋានន្តរស័ក្កិ ឧត្តមមន្ត្រីថ្នាក់លេខ៦
ទី៣៖ លោក សុខ សាន្តតារ៉ា ឋានន្តរស័ក្កិ ឧត្តមមន្ត្រីថ្នាក់លេខ៣
ទី៤៖ លោក យឹម បញ្ញា ឋានន្តរស័ក្កិ ឧត្តមមន្ត្រីថ្នាក់លេខ៦៕