សម្តេចសាយ ឈុំ អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាមេនី ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានអនុញ្ញាតជូន ឯកឧត្តម Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាមេនី ដែលទើបទទួលការតែងតាំងថ្មី ចូលជួបសម្តែងការគួរសម។