**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ចាប់ផ្តើមប្រមូលផល ស្ពៃក្តោប និងស្ពៃក្រញាញ់

ភ្នំពេញ៖ ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តភូមិទំព័រ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានដាំស្ពៃក្តោប តាមគោលការណ៍ធម្មជាតិ ក្នុងចំការតូចៗក្បែរផ្ទះ។ អ្នកស្រី ប៉េន ស៊ីថុល និងស្វាមី លោក កែវ ពក ជាសមាជិកសហគមន៍ និងបានដាំដំណាំផ្សេងៗជុំវិញផ្ទះ ក្នុងនោះមានដំណាំស្ពៃក្តោប និងស្ពៃក្រញាញ់ផងដែរ។

គ្រួសារអ្នកស្រី ប៉េន ស៊ីថុល ចាប់ផ្តើមប្រមូលផលស្ពៃក្តោបជាបណ្តើរៗ នៅក្នុងខែសីហាឆ្នាំ២០២២។ ស្ពៃក្តោបនៅក្នុងតំបន់ភ្នំទំព័រ ទទួលបានការបញ្ជាទិញពីទីផ្សារជិតឆ្ងាយ មាននៅរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន។ ស្ពៃក្តោបនិងបន្លែដាំតាមគោលការណ៍ធម្មជាតិ របស់សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ មានរស់ជាតិស្រួយឆ្ងាញ់ ដែលអ្នកធ្លាប់បរិភោគ បានបង្ហាញការកោតសរសើរ។

លោក រស់ ជ័រ ប្រធាននាយកដ្ឋានជីវភាពសហគមន៍ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានឲ្យដឹងថា ការបង្កើតមុខរបរ តាមសហគមន៍ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្រិតមូលដ្ឋាន ថែមទាំងបានចូលរួមចំណែក យ៉ាងសំខាន់ដល់ការការពារនិងអភិរក្សធនធានធម្មជាតិ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានគាំទ្រលើកកម្ពស់ការគ្រប់គ្រង និងជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដូចជាការរៀបចំបង្កើតតំបន់ការពារធម្មជាតិ ការពង្រឹងសមត្ថភាពគណៈកម្មការនិងសមាជិកសហគមន៍ ការការពារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍ឲ្យមានភាពប្រសើរឡើង ផ្តល់ម៉ាស៊ីនចម្រោះទឹកស្អាតសម្រាប់បរិភោគ ការផ្តល់ជាពូជសត្វចញ្ចឹម ការដាំដំណាំផ្សេងៗ ការលើកកម្ពស់ទេសចរណ៍ធម្មជាតិជាដើម ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង