**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

កីឡាការិនីប៊ីយ៉ាការ៉ុមដ៏ឆ្នើម ស្រួង ភាវី រំភើបចិត្តខ្លាំងពេលក្លាយជាបេក្ខភាពប្រជែងមេដាយ ស៊ីហ្គេម ២០២៣

កីឡការិនីដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី លើប្រភេទកីឡាស្នូកឃ័រការ៉ុម ដែលជាម្ចាស់ជ័យលាភីអន្តរជាតិជាច្រើនព្រឹត្តិការណ៍បានបង្ហាញក្តីរីករាយរំភើបជាខ្លាំង ដែលខ្លួនទទួលបានដំណឹងថា ខ្លួននឹងក្លាយជាបេក្ខភាព១រូប ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

កីឡាការិនី ស្រួង ភាវី បានបញ្ជាក់ប្រាប់ពីប្រទេសកូរ៉េ តាមរយៈសារអេឡិចត្រូនិកដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២នេះថា ពីមុនមានភាពស្រពិចស្រពិល លើវិញ្ញាសាស្នូកឃ័រការ៉ុម សម្រាប់គោលដៅស៊ីហ្គេម ២០២៣ ប៉ុន្តែពេលនេះច្បាស់លាស់ជាផ្លូការហើយ បន្ទាប់ពីលោកស្រីទទួលបានដំណឹងពីសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ដោយ ឱ្យលោកស្រីហ្វឹកហាត់ត្រៀមខ្លួន ចូលរួមការប្រកួតស៊ីហ្គេម។ កីឡាការិនីស្នូកឃ័រការ៉ុមកម្ពុជា ដែលកំពុងល្បីល្បាញ និងរស់នៅប្រទេសកូរ៉េខាងត្បូងរូបនេះបន្ថែមថា ការចង់ឈ្នះមេដាយ អ្នកណាក៏ចង់បានដែរ ហើយលោកស្រីប្តេជ្ញាថា នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីដណ្តើមមេដាយជូនជាតិ ពីព្រោះថា នេះជាឱកាសដ៏កម្រសម្រាប់ស៊ីហ្គេម រៀងរាល់២ឆ្នាំម្តង ហើយត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជា។

« ខ្ញុំពិតជាសប្បាយចិត្ត ដែលនាងខ្ញុំមានឱកាសត្រៀមចូលរួមប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបានដាក់បញ្ជូលនូវវិញ្ញាសាការ៉ុម ដែលខ្ញុំចេះស្រាប់។ នេះជាកម្លាំងចិត្តរំភើប និងសប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹមពុំបាន »។

សមាជិកសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជារូបនេះ បានបង្ហាញនូវមោទកភាពជាតិយ៉ាដូច្នេះបន្ថែមទៀតថា «នាងខ្ញុំធ្លាប់បានជម្រាបជូនសហព័ន្ធដែរ នាងខ្ញុំប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការដាក់ចិត្តដាក់កាយត្រៀមខ្លួនឱ្យល្អរឹងមាំល្អជាងការប្រកួតនៅកូរ៉េ និងការប្រកួតអន្តរជាតិនានាទៅទៀត »។

បើតាមការបញ្ជាក់ពីសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានឱ្យដឹងថា សហព័ន្ធបានត្រៀម១០វិញ្ញាសា សម្រាប់ស៊ីហ្គេម ២០២៣ ដោយក្នុងនោះមានផ្នែកបុរស៦វិញ្ញាសា និងនារី៤វិញ្ញាសា។ កម្ពុជាបានដាក់ត្រៀមនូវវិញ្ញាសាសរុបជាង ៥០០វិញ្ញាសា លើ៤០ប្រភេទកីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង