ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត។
ក្នុងដំណើរការចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុន សុខា អូតែល ផងដែរ៕


