លោកជំទាវ ឃួន សុដារី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្រ្តី (វ៉ាយប៉ា/WAIPA)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានសមាជិកសភាស្ត្រីអាយប៉ា (វ៉ាយប៉ា/WAIPA) សម្រាប់មហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការស្រ្តីអាយប៉ា (WAIPA) ដើម្បីពិនិត្យ និងតាមដានពីវឌ្ឍនភាពការងារ នៅវិមានរដ្ឋសភា៕