**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រាជរដ្ឋាភិបាលកម្ពុជាបន្តបង្កើនការលុបបំបាត់អំពើហិង្សាលើកុមារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្កើនការលុបបំបាត់អំពើហិង្សាលើកុមារ គ្រប់ទម្រង់នានា ដើម្បីធានាឧត្តមប្រយោជន៍ និងសិទ្ធិរបស់កុមារ។

ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវវិធានការជាច្រើន ក្នុងការការពារអន្តរាគមន៍ និងផ្តល់សេវាចំពោះកុមារដែលមិនទាន់រងគ្រោះ និងកុមាររងគ្រោះ ដើម្បីធានា ដល់សិទ្ធិរបស់កុមាឱ្យរួចផុតពីការរំលោភបំពានផ្សេងៗព្រមទាំងឱ្យមានកិច្ចគាំពារចំពោះកុមារ ខណៈ កុមារ គឺជាធនធានមួយដ៏ចាំបាច់នាពេលអនាគតរបស់ប្រទេសជាតិ ដូច្នេះការយកចិត្តទុកចំពោះកុមារ គឺជាការ សម្លឹងមើល ការគិតគូរ និងការរៀបចំអនាគតរបស់ប្រទេស។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួង សង្គមកិច្ច » នៅព្រឹកថ្ងៃទី១៨ ខែសីហា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បានបន្តថា បច្ចុប្បន្ននៅកម្ពុជា នៅមានកុមារមួយចំនួនជាជនរងគ្រោះដោយការបង្ខំឱ្យធ្វើការ និងជួញដូរ ហើយមួយចំនួនទៀតទទួល រងគ្រោះដោយអំពើហិង្សាការរំលោភបំពាន ឬពិការភាព ទៅលើកុមារទាំងផ្នែករាងកាយ ផ្លូវភេទ និងផ្លូវចិត្ត ដែលរាជរដ្ឋាភិបាលនឹងប្តេជ្ញាលុបបំបាត់ឱ្យអស់ ។

« ១.លើកកម្ពស់ស្មារតីចូលរួមនិងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ទាំងទ្វេភាគី និងពហុភាគីដើម្បីលើកស្ទួយសុខុមាលភាពកុមារនិងកិច្ចការពារកុមារ ជាពិសេសពង្រឹងយន្តការសម្រប សម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ សំដៅចែករំលែកទិន្នន័យនិងព័ត៌មានសំខាន់ៗ ដើម្បីចាត់ វិធានការទាន់ពេលនិងរឹតបន្តឹងដាច់ខាតចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ ។ ទី២.ជំរុញការប្រាជ្ញាចិត្តជាសកលតាមរយៈការកៀរគរធនធានទាំងហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុ ដើម្បីគាំទ្រ និងធានាចីរភាពនៃចលនានៃការបញ្ចប់អំពើហិង្សាលើកុមារទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិក៏ដូចជាតំបន់ដទៃទៀត ។ ទី៣. ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនានា របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពិសេសចំណុចដៅ១៦.២ បញ្ចប់រាល់ទម្រង់ទាំងអស់នៃអំពើ ហិង្សាលើកុមារត្រឹមឆ្នាំ២០៣០ » ។

ឯកឧត្តមបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានសហការជាមួយអង្គការដៃគូ ជាច្រើន ដើម្បីពង្រឹងប្រសិទ្ឋភាពនៃកិច្ចការពារឧត្តមប្រយោជន៍របស់កុមារឱ្យរួចផុតពីការរំលោភបំពាន អំពើហិង្សា ការជួញដូរ និងការកេងប្រវ័ញ្ច គ្រប់រូបភាព ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង