អភិបាលខេត្តបន្ទាយមានជ័យ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋរងការលិចលង់នៅភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ
ភ្នំពេញ៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងចុះជួយច្រូតស្រូវប្រាំងប្រជាពលរដ្ឋរងការលិចលង់ពេលប្រមូលផលក្នុងរដូវវស្សានេះ នៅភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជាមួយគ្នានោះឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបានអរគុណដល់កងកម្លាំងទាំងបី ដែលបានចូលរួមសស្រាកសស្រាំក្នុងកិច្ចការជួយដល់ពុកម៉ែបងប្អូនរងគ្រោះធម្មជាតិផ្សេងៗ៕