**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្ដេច ស ខេង៖ គ្រប់ផ្នែកទាំងអស់នៃសង្គម មិនបានមើលបំណាំគ្នាអភិវឌ្ឍវិស័យអប់រំឡើយ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលេីកឡេីងថា គ្រប់ផ្នែកទាំងអស់នៃសង្គម មិនបានមើលបំណាំគ្នាអភិវឌ្ឍវិស័យអប់រំឡើយ ក្នុងនោះថ្នាក់ដឹកនាំ និងក្រុមការរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងសប្បុរសជននានា សុទ្ធតែបានផ្ដល់ការគាំទ្រយ៉ាងច្រើន ពិសេសការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចថ្ងៃនេះស្រាប់។

នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន

ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៧ សីហានេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា វិស័យអប់រំ និងសិក្សាធិការ ពិតជាមានសារៈសំខាន់ជាគន្លឹះដើម្បីផលិតធនធានមនុស្សផ្ដល់ទៅគ្រប់វិស័យក្នុងសង្គមជាតិ។

សម្ដេចក៏បានរម្លឹកជូនអង្គពិធីអំពីការខិតខំរួមចំណែករបស់សម្ដេចផ្ទាល់ ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍវិស័យជាច្រើន ក្នុងនោះរួមទាំងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តបាត់ដំបង ដោយសម្ដេចបន្តថា កាលពីថ្ងៃម្សិលមិញ សម្ដេចទើបតែបានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាវិទ្យាល័យ មុនីវង្ស មុនពេលមកបញ្ចុះបឋមសិលាសាងសង់អគារសិក្សានៅអនុវិទ្យាល័យ សោ ហឺ នេះ ខណៈមានសមិទ្ធផលជាច្រើនទៀតនឹងត្រូវសម្ពោធជាបន្តបន្ទាប់។

សម្ដេចក៏បានថ្លែងអំណរគុណក្រុមការងារទាំងអស់ រួមទាំងសប្បុរសជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងគណបក្ស ក្នុងនោះក៏ជាមួយសម្ដេចផ្ទាល់ក្នុងឋានៈជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ រួមទាំងវិស័យផ្សេងទៀតក្នុងខេត្តបាត់ដំបង។ សម្ដេចបន្តថា រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា មានរបៀបរបបធ្វើការផ្សារភ្ជាប់គោលនយោបាយទៅនឹងជីវភាពប្រជាពលរដ្ឋ ពោលគឺគោលនយោបាយ និងកម្មវិធីនយោបាយត្រូវធ្វើឡើងតាមសេចក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋ។

សម្ដេចបានបន្តថា កម្ពុជាមានពិសោធសម័យដឹកនាំមុនៗមកហើយ ពិសសរបបប្រល័យពូជសាសន៍ ដែលបានដាក់ចេញគោលការណ៍ មាគ៌ានយោបាយខុសពីសេចក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋ មិនគិតពីសុខទុក្ខប្រជាពលរដ្ឋ ផ្ទុយឆន្ទៈ និងបំណងប្រាថ្នាប្រជាពលរដ្ឋ រហូតទីបំផុតដឹកនាំបាន ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក៏រលំរលាយ ទោះបីជាពេលនោះរបបអាវខ្មៅមួយនេះខ្លាំងក្លាកម្រិតណាក៏ដោយ។ សម្ដេចបានបន្ថែមថា ព្រោះហេតុដូច្នេះហើយទើបការដឹកនាំ ការដាក់ចេញគោលការណ៍ មាគ៌ានយោបាយនានា ចាំបាច់ណាស់ត្រូវតម្រូវទៅតាមសេក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋជាចាំបាច់ ៕

អត្ថបទដែលជាប់ទាក់ទង